វិបត្តិក្នុងប្រទេសអ៊ុយក្រែនអូសបន្លាយនិងមានការគម្រាមកំហែងដោយកម្លាំងយោធាពីប្រទេសរុស្ស៊ីទៀតនោះ ប្រទេសជាច្រើនក្នុងតំបន់បានខិតខំពង្រឹងកម្លាំងការពារជាតិរបស់ខ្លួនទប់ទល់ហេតុការអាក្រក់ដែលអាចកើតឡើងជាយថាហេតុ។
ពេលនេះស្ថានភាពអ៊ុយក្រែនកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ កាលពីថ្ងៃទី២២កន្លងមក ប្រធានាធិបតីបណ្តោះអាសន្នអ៊ុយក្រែនលោកOleksadr Turchynov បានចេញបញ្ចាបន្តយុទ្ធនាការយោធាទៅលើក្រុមទាមទាផ្តាច់ខ្លួនចូលជាមួយរុស្ស៊ីបន្តទៀត។
លោកOleksandr បញ្ចាក់ថា«ខ្ញុំសូមបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងភេរវកម្មប្រកបដោយប្រសិទ្ធិភាពដើម្បីការពារពលរដ្ឋអ៊ុយក្រែនកេចផុតពីបំណងអាក្រក់របស់ក្រុមភេរវនិយមនៅភាគខាងកើតប្រទេសអ៊ុយក្រែន»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន ក៏បានប្រកាស់ផងដែរថា យន្តហោះសើបអង្គេតរបស់ប្រទេសនេះត្រូវបានបាញ់ទម្លាក់ ពេលដែលហោះហើរឆ្លងកាត់តំបន់ដែលមានបានតុកម្មទាមទាផ្តាច់ខ្លួន។ ទាំងនោះហើយបានបង្ខំឲ្យរដ្ឋាភិបាលចាំបាច់ត្រូវតែចាត់វិធានការទប់ស្កាត់ក្រុមជ្រុលនិយម។
ដោយស្ថានភាពប្រែប្រួលគួរឲ្យព្រួយបារម្ភណ៍រដ្ឋាភិបាលប្រទេសមួយចំនួនពិសេសគឺរដ្ឋាភិបាលស៊ុយអែតបានប្រកាសថា នឹងដំឡើងថវិកាប្រចាំឆ្នាំសម្រាប់ផ្នែកការពារជាតិបន្ថែមទៀត សម្រាប់រយៈពេល១០ឆ្នាំទៅមុខ។ ស៊ុយអែតចង់ទិញយន្តហោះប្រដេញ និងនាវាមុជទឹកច្រើនគ្រឿងថែមទៀត ព្រមទាំងគ្រោងពង្រឹងវត្តមានយោធាខ្លួននៅសមុទ្របាល់ទិកផងដែរ។ ការពង្រឹងផ្នែកការពារជាតិនេះ ជាវិធានការប្រឈមនឹងវិបត្តិអ៊ុយក្រែន ដែលមានរុស្ស៊ីជាអ្នកចេញមុខដោះស្រាយ ហើយប្រទេសស៊ុយអែតខ្លាចការគម្រាមពីរុស្ស៊ីផងដែរ។
សម្រាប់១០ឆ្នាំទៅមុខ ពោលគឺអោយបាន៥ពាន់៥រយលានកួរ៉ូន ត្រូវនឹង៦០៤លានអឺរ៉ូ បន្ថែមទៀត ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៤។ តួលេខថវិកាដែលត្រូវដំឡើងនេះ គឺខ្ពស់ហួសពីការរំពឹងទុក កន្លងមក។
ថវិកាផ្នែកការពារជាតិស៊ុយអែត ឆ្នាំ២០១៤នេះ មានប្រមាណជា៤៧ពាន់លានកួរ៉ូន។ ការប្រកាសនេះ ជាវិធានការត្រៀមការពារជាតិ ប្រឈមនឹងរុស្ស៊ី ដែលកំពុងតែស្វែងចូលរួមដោះស្រាយវិបត្តិអ៊ុយក្រែនជាមួយអាមេរិក និងសហភាពអឺរ៉ុបនោះ។ រដ្ឋាភិបាលស៊ុយអែតលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ពីវត្តមានរុស្ស៊ីនៅតាមផ្នែកមួយចំនួននៃរដ្ឋបូរណភាព ដែលជាការគំរាមកំហែងសម្រាប់ស៊ុយអែត។
ស៊ុយអែតចង់ពង្រឹងវិស័យការពារជាតិខ្លួន នៅសមុទ្របាល់ទិក និងកោះហ្កុតឡិន ភាគខាងជើងសមុទ្របាល់ទិក។ រដ្ឋាភិបាលស៊ុយអែតចង់បន្ថែមយន្តហោះចំបាំងប្រភេទ Jas ៣៩E អោយបានពី៦០ទៅ៧០គ្រឿងថែមទៀត ហើយក៏ចង់ទិញបន្ថែមនូវនាវាមុជទឹក២គ្រឿង ព្រមទាំងធ្វើអោយនាវាមុជទឹក៣គ្រឿងដែលខ្លួនមាន ទទួលបានភាពទំនើបថែមទៀតផងដែរ។ នៅតំបន់បាល់ទិកនេះ អង្គការអូតង់ក៏បានពង្រឹងការពារសន្តិសុខប្រទេសសមាជិកខ្លួន នៅអឺរ៉ុបខាងកើតដែរ។ ដោយឡែក ស៊ុយអែតមិនមែនជាសមាជិកអង្គការអូតង់នោះទេ។
រដ្ឋាភិបាលស៊ុយអែត បានប្រកាសដែរថា នឹងកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។ គួររំលឹក រុស្ស៊ីតំណាងអោយការគំរាមកំហែងសម្រាប់ស៊ុយអែត។ សកម្មភាពរុស្ស៊ីទាក់ទងនឹងអ៊ុយក្រែន នៅពេលនេះ រឹតតែធ្វើអោយស៊ុយអែតបារម្ភភ័យថែមទៀត។
ចាប់ពីពេលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់មក រដ្ឋាភិបាលក្រុងស្តុកកូម តែងកាត់បន្ថយការចំណាយផ្នែកយោធា រហូតធ្វើអោយមានការសង្ស័យថា សមត្ថភាពយោធាជាតិទន់ខ្សោយ។ កាលពីឆ្នាំមុន អគ្គមេបញ្ជាការជាន់ខ្ពស់កងទ័ពស៊ុយអែតមួយរូបធ្លាប់បានលើកឡើងថា ប្រសិនមានការវាយប្រហារពីរុស្ស៊ី ស៊ុយអែតអាចទប់ទល់រុស្ស៊ីបានតែមួយសប្តាហ៍ប៉ុណ្ណោះ។
ការប្រកាសពង្រឹងផ្នែកការពារជាតិរបស់រដ្ឋាភិបាលកាន់អំណាច ធ្វើឡើងពេលស៊ុយអែតជិតបោះឆ្នោតជាតិ នៅខែកញ្ញាខាងមុខ។ បក្សសង្គមនិយមប្រជាធិបតេយ្យ ជាបក្សប្រឆាំងក៏បានប្រកាសក្នុងនយោបាយឃោសនាបោះឆ្នោតដែរថា នឹងពង្រឹងសមត្ថភាពយោធាជាតិអោយបានខ្លាំងក្លា។
កន្លងមកថ្មីៗ អគ្គមេបញ្ជាការជាន់ខ្ពស់កងទ័ពស៊ុយអែត ឧត្តមសេនីយ Swerker Joranson បញ្ចាកថា ការចំណាយថវិការសម្រាបការពារជាតិដ៏ច្រើនសន្ធឹកសន្ធប់ខាងលើដម្បីទប់ស្កាត់ នឹងការគម្រាមកំហែងជាយថាហេតុពីខាងរុស្ស៊ី ។លោកបន្តទៀតថា“ក្នុងករណីមានការវាយប្រហារពីខាងមហាអំណាចខាងកើតនោះ ប្រទេសស៊ុយអែត អាចឈរទប់ខ្លួនយ៉ាងយូរណាស់បានតែ១សប្តាហ៍។ ប្រទេសស៊ុយអែតមិនដែលបំពាក់អាវុធក្នុងកម្រិតខ្លាំងក្លា ទាល់តែថាអាចតទល់ការវាយប្រហារនោះតែម្នាក់ឯងឡើយ។
ដូច្នេះ ជាការចាំបាច់ យើងត្រូវការឲ្យមានជំនួយពីក្រៅ ឬមួយពីខាងបក្សសម្ព័ន្ធអូតង់ ឬមួយពីខាង ស.រ.អា. ប៉ុន្តែ ពួកអ្នកនយោបាយរបស់យើង ចេះតែមិនបណ្តោយឲ្យធ្វើយោធូបនីយកម្មសង្គមយើង លុះទាល់តែយើងអាចកំចាត់ការគម្រាមពីទិសខាងកើត ដោយកម្លាំងរបស់យើងផ្ទាល់ឡើយ”។
សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ Joranson តាមការកត់សម្គាល់នៃកាសែតរុស្ស៊ី គឺ នាំឲ្យផ្អើលដល់អាជ្ញាធរស៊ុយអែត។ ព្រះរាជអាជ្ញាស៊ុយអែត Tomas Lindstrand ជឿជាក់ថា ព័ត៌មានទម្លាយចេញពីបបូរមាត់មេទ័ពស៊ុយអែតនោះ គឺសំខាន់សែនសំខាន់ សម្រាប់ប្រទេសណា ដែលសត្រូវស្រាប់នឹងស៊ុយអែត។ ម្ល៉ោះហើយ បានជាព្រះរាជអាជ្ញានោះ ទាមទារឲ្យធ្វើការស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះ ពីព្រោះឧត្តមសេនីយ Joranson អាចយោងទៅលើទិន្នន័យសម្ងាត់ របស់ក្រសួងការពារជាតិស៊ុយអែដផ្ទាល់។ ដោយហេតុថាទិន្នន័យទាំងនោះ ជារឿងសម្ងាត់របស់រដ្ឋ បានជាវាអាចប៉ះពាល់ដល់សន្តិសុខជាតិស៊ុយអែតតែម្តង។ អ្វីដែលកាសែតរុស្ស៊ីចាប់អារម្មណ៍ គឺថា ភាគីរាជអាជ្ញាស៊ុយអែត ទោះថ្លែងថ្កោលទោសក្តី ក៏ប៉ុន្តែមិនបដិសេធឡើយ សំដីពោលអាងរបស់មេទ័ព Joranson ដែលថារុស្ស៊ីជា “សត្រូវធំបំផុត” របស់ស៊ុយអែត៕