បន្ទាយមានជ័យ៖ទីតាំងជល់មាន់មួយកន្លែងស្ថិតនៅក្នុងព្រៃភូមិត្មាតពងឃុំកូបស្រុកអូរជ្រៅត្រូវបាននគរបាលព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការខេត្តបន្ទាយមានជ័យឆ្មក់បង្ក្រាប់បានកាលពី រសៀលថ្ងៃទី01ខែកញ្ញាកន្លងទៅឃាត់ខ្លួនបានទាំងអ្នកលេង ម៉ាន់ ម៉ូតូជាច្រើនគ្រឿង។លោក សិទ្ធ ឡោះ ស្នងការរងកណ្តាលយុត្តិធម៌បានប្រាប់អោយដឹងថា ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋនិងតាមបទបញ្ជារបស់លោកស្នងការអាត់ ខែម លោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗធ្វើអោយមើលនិងអ្នកលេងរត់ចែកជើងពេញព្រៃ។តែទោះជាយ៉ាងណាក៍ដោយជាលទ្ធផលកម្លាំងបានឃាត់ខ្លួនអ្នកភ្នាល់មាន់បានចំនួន6នាក់និងម្ចាស់សៃវៀនម្នាក់ឈ្មោះ ស៊ឹម វែន អាយុជាង50ឆ្នាំ ។ដកហូតបានសៃវៀនចំនួនពីរ មាន់ជល់6ក្បាលស៊ុមក្រុងមាន់7និង ម៉ូតូ11គ្រឿងយកមករក្សាទុកនៅស្នងការខេត្ត។
លោកស្នងការរងបានបន្តថាអ្នកដែលត្រូវចាប់ខ្លួននិងវត្ថុតាងជាមាន់ ម៉ូតូបន្ទាប់ពីធ្វើការសាកសួរកម្លាំជំនាញនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់នាព្រឹកនេះ។
ចំពោះល្បែនស៊ីសងខុសច្បាប់ទាំងអស់ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យសមត្ថកិច្ចនិងបន្តធ្វើពីមួយទៅមួយដើម្បីអោយស្រប់តាមគោលនយោបាយភូមិឃុំមានសុវត្តិភាព៕