ព្រះវិហារ៖ តាមសេចក្ដីរាយការណ៍បានអោយដឹងថាស្បៀងស្រូវអង្ករនៅខេត្តព្រះវិហារសំបូរនៅទ្បើយប៉ុន្តែឆ្នាំ២០១៥នេះគួរអោយចម្លែកបន្តិចនៅទីផ្សារកំពង់ប្រណាកក្រុងព្រះវិហារឃើញអាជីវករលក់បន្លែរមានដាក់លក់មើមក្តួចដែលហាន់ចិញ្ច្រាំល្អិតៗកាលពីសប្តាហ៍មុនក្នុងខែកញ្ញា
ឆ្នាំ២០១៥។ប្រជាពលរដ្ឋរំលឹកទ្បើងវិញថាមើមក្តួចមានប្រវត្តិជូរចត់ក្នុងរបបប៉ុលពតដែលអង្គការអាវខ្មៅ១នេះបង្អត់អាហារហើយពលរដ្ឋខ្មែរនាំគ្នាដកមើមក្តួចហូបជំនួសបាយ។ពលរដ្ឋម្នាក់និយាយថារុក្ខជាតិក្តួចដុះនៅតាមព្រៃភ្នំដើមរបស់វាមានបន្លាហើយមើមក្តួចយកមកហាន់ចិញ្ច្រាំរួចហើយយកមកចំហុយដាក់ស្ករសនិងខ្ទិះដូងវាមានរសជាតិឆ្ងាញ់។រីឯអាជ្ញាធរបានអោយដឹងថាការហូបក្តួចមិនមែនអ្នកហូបដាច់បាយនោះទេវាជាអាហារសម្រន់ហូបលេងរបៀបដូចជាបង្អែមដែរគឺក្មេងឃ្វៀលគោនៅជនបទចូលចិត្តហូបវា។វិធីធ្វើមើមក្តួចជាអាហារទី១យើងត្រូវន់ចំនិតតូចៗពូតអោយអស់ទឹកយកទៅចំហុយអោយឆ្អិនរួចហើយដាក់ស្ករសនិងខ្ទិះដូងងទី២អាចយកទៅឆឹងដាក់ស្ករក៍បាន។អ្នកសារព័ត៌មានចង់ហូបភ្លក់មើមក្តួចដែរប៉ុន្តែអាជីវករលក់បន្លែនិយាយថាមកដល់ពេលនេះមិនមានលក់ទៀតនោះទេ។អាជីវករអោយដឹងថាវាមានតំលៃ៥ពាន់រៀលក្នុង១គីទ្បូក្រាម។គួរបញ្ជាក់ថាគ្រាន់តែអាជីវករដាក់លក់ក្តួចមួយប្រាវស្រាប់តែមានពលរដ្ឋខ្លះសើចចំអកពលរដ្ឋខ្លះទៀតនិយាយរិះគន់បន្ទោសបង្អាប់ថាខេត្តព្រះវិហារក្រដល់ថ្នាក់ពលរដ្ឋក្នុងទីរួមខេត្តផ្អើលនាំគ្នាទិញក្តួចយកមកហូប៕



































