បន្ទាយមានជ័យ៖ សាច់គោងាតមានជាតិប្លាស្ទិច រួមនិងទំនិញជានំកញ្ចប់ដែលខូចគុណភាព និងច្បាប់ហាមមិនអោយមានការនាំចូល ត្រូវបានសមត្ថកិច្ចចម្រុះ មានមន្ត្រីកាំកុងត្រូល ប៉ូលីសសេដ្ឋកិច្ចក្រសួង រួមនិងមន្ត្រីបរិស្ថាន ក្រុងប៉ោយប៉ែតធ្វើការដកហូតពីអាជីវករក្នុងផ្សារ
សមាគមន៍ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រៀមដុតកម្ទេចចោលៅរសៀលថ្ងៃទី០៧ តុលា ២០១៥ ។លោក ឈិន ឃៀង អនុប្រធានសាខាកាំកុងត្រូលក្រុងប៉ោយប៉ែតបានអោយដឹងថា សាច់គោងាតដែលមន្ត្រីរបស់លោកក៏ដូចជាសមត្ថកិច្ចចម្រុះធ្វើការដកហូតខាងលើមានចំនួន២០ថង់ ដោយកន្លងមកមន្ត្រីកាំកុងត្រូលធ្លាប់ពិសោធន៍ឃើញថា ជាសាច់គោងាតដែលធ្វើអំពីជាតិប្លាស្ទិចហើយមិនត្រូវបានអនុញ្ញាតអោយដាក់លក់លើទីផ្សារកម្ពុជាឡើយ ។ ក្រៅពីសាច់គោងាតមានជាតិប្លាស្ទិច មន្រ្តីជំនាញក៏បានដកហូតនូវទំនិញជានំកញ្ចប់មួយចំនួនផ្សេងទៀតសរុបជាង៥០គីឡូក្រាមដែលខូចគុណភាព និងជាប្រភេទទំនិញ
ដែលច្បាប់ហាមឃាត់មិនអោយនាំចូលមកកម្ពុជា ។ស្របពេលនេះដែរលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអោយដឹងថាដែរថា ចំពោះបញ្ហាទំនិញខូចគុណភាព និង ទំនិញដែរច្បាប់ហាមឃាត់មិនអោយមានការនាំចូលមកកម្ពុជាទាំងឡាយដែលកំពុងដាក់លក់លើទីផ្សារក្នុងទឹកដីខេត្តបន្ទាយមានជ័យ ជាពិសេសចំណីអាហារមានជាតិប្លាស្ទិចដែលកំពុងចរាចរលក់លើទីផ្សារនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពលោកបន្តថានិងធ្វើការដកហូត និងទប់ស្កាត់ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ជាពិសេសសាច់មាន់ខូចគុណភាពដែលឈ្មួញតែងលួចនាំចូលតាមច្រករបៀងនានា ៕



































