កំពង់ធំ=កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ព្រះតេជគុណ អោក សុណាត ព្រះចៅអធិការវត្តប្រាសាទរួមទាំងព្រះសង្ឃគ្រប់ព្រះអង្គ េកឧត្តម ប៉ែនបូរ៉ាន អនុរដ្នលេខាធិការក្រសួងសាធារណះការនិងដឹកជញ្ចូន លោកជំទាវព្រមទាំងបុត្រ លោកអាចារ្យ គណះកម្មការ ពុទ្ធបរិស័ទ
សប្បុរសជនជិតឆ្ងាយ បានមូលមតិគ្នាដោយទឹកចិត្តជ្រះថ្លា ចែកអំណោយដល់ លោកគ្រូអ្នកគ្រូ៥០នាក់និង សិក្សានុសិស្សចំនួន ៨១៥នាក់ នូវសម្ភារះសិក្សា ក្នុងគោលបំណងលើកស្ទួយវិស័យអប់រំ បង្កើនធនធានមនុស្សខាងចំណេះដឹង ដើម្បីជួយដល់សង្គមអោយមានភាពរីកចំរើន ។
ក្នុង វិធីនេះព្រះតេជគុណ អោក សុណាត ព្រះចៅអធិការវត្តប្រាសាទនិង េកឧត្តម ប៉ែន បូរ៉ានព្រមលោកជំទាវ សប្បុរសជន មានអំណោយចែកជូនសិក្សានុសិស្សនិងលោកគ្រូអ្នកគ្រូ មានសៀវភៅ ៧៣០ក្បាល ប៊ិច ៧៥០ នំប៉័ង ១០៥០ និងថរិការ សរុប ២០២៩០០០រៀល។
ព្រះមហា អ៊ី គឹមឈុន ព្រះប្រធានសង្ឃ វត្ត សារវ័ន្ដតេជោ ព្រះតេជគុណ ឈួនសុផា ព្រះចៅអធិការវត្ត ធម្មនាថ មាន ប៊ិច សៀវភៅ៥០ក្បាល និងថវិការ សំរាប់ចែកជូនលោកគ្រូអ្នកគ្រូ សរុបទឹកប្រាក់ ៨០ម៉ឺនរៀល។
ព្រះតេជគុណ អឿន សំអុល គ្រូសូត្រស្ដាំវត្តប្រាសាទ មានសៀវភៅ វចនានុក្រម ១ក្បាល និងថវិការ សរុបទាំងប្រាក់ ៧២០០០រៀល ។សាមណេរ យន សៀងម៉េង មាន សៀវភៅ ប៊ិច សឺមីជ័រ សរុបទឹកប្រាក់ ២០ម៉ឺនរៀល ។ ព្រះមហា សម សុវណ្ណ ភ្នំពេញ ៨ម៉ឺនរៀល ព្រះតេជគុណ ម៉ាសុភ័ក្រ ព្រះចៅអធិការវត្ត សុធីរោរតនារាម ភ្នំត្បែងស្រះខ្មៅ ថវិការ ៤ម៉ឺនរៀល និងលោក ថោង សាលួននិងភរិយាព្រមទាំងបុត្រ ៨ម៉ឺនរៀល។ សរុបទឹកប្រាក់ទាំងអស់ ៣លានសាបស៊ិបម៉ឺន មួយពាន់រៀល (៣៣០១០០០រៀល) ។
ព្រះតេជគុណ ហៀងសំអ៊ន ព្រះអនុគុណស្ដីទីស្រុកសន្ទុក បានមានសង្ឃដេកាថា នេះជាការចូលរួមចំណែកដល់សង្គមខាងវិស័យពុទ្ធសាសនា ទៅលើការសិក្សាអប់រំ ដើម្បីអោយសង្គមជាតិ សំបូរធនធានមនុស្សពោរពេញទៅដោយចំណេះដឹង និងមានសមត្ថភាព គុណភាពក្នុងការសិក្សា ព្រមទាំងជួយសំរាលភាពខ្វះខាតក្នុងជីវភាពរបស់ប្រជាពលរដ្នក្រីក្រជួបការលំបាកខាងជីវភាពដែលមានកូនកំពុងសិក្សា។
ចុងក្រោយ លោក ថោង សាលួន ប្រធានការិយាល័យធម្មការនិងសាសនាស្រុកស្ដីទី បានមានប្រសាសន៍សំណេះសំណាលសួរសុក្ខទុក្ខ និងមានមតិចូលរួម ថាព្រះពុទ្ធសាសនា ត្រូវបានរាជរដ្ឋាភិបាលលើកស្ទួយជាសាសនារបស់រដ្ន ព្រោះសាសនាបានជួយដល់សង្គមជាតិយ៉ាងច្រើនក្នុងវិស័យអប់រំចំណេះដឹង អប់រំមនុស្សអោយប្រព្រឹត្តអំពើរល្អប្រាចាកអំពើអាក្រក់ ប្រៀនប្រដៅមនុស្សអោយដើរផ្លូវល្អ ស្គាល់បុណ្យបាប ជាដើម ជាពិសេសជួយដល់ប្អូនៗជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី ជាថ្នាល់បណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ អោយពោរពេញដោយចំណេះដឹង ចំណេះធ្វើ ពោពេញដោយសមត្ថភាពដើម្បីកសាងប្រទេសអោយមានភាពរីកចំរើននាពេលអនាគតន៍ខាងមុខ៕ប៊ុនរិទ្ធី



































