បន្ទាយមានជ័យះរថយន្តមួយគ្រឿងខណះពេលកំពុងបើកសុខៗស្រាប់តែឆេះចេញផ្សែងផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចនាំរថយន្តពន្លត់អគ្គីភ័យបាញពន្លត។ហេតុការភ្ញាក់ផ្អើលនេះកើតឡើងកាលពីម៉ោង8និង30នាទីថ្ងៃទី7ធ្នូ2015លើកំណាត់ផ្លូវជាតិលេខ5ត្រង់រង្វងមូលដៃ32មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។បើតាមការអោយដឹងពីអ្នកឃើញហេតុការក្នុងការឆេះរថយន្តនេះបានអោយដឹងថាមុននិងរថយន្តឆេះគឺបើកពីត្បូងមកជើងកាត់រង្វងមូលដៃ32ស្រាប់តែមានចេញផ្សែងផ្នែកខាងក្បាល់រថយន្តពេលនោះអ្នកបើករថយន្តពាក់អាវខៀវក៍បើកមកឈប់និងចំហៀងផ្លូវហើយបើកទ្វាររត់ចេញពីរថយន្ត។
ម្ចាស់រថយន្តជាអ្នកបើកឈ្មោះ ឡន ឌី អាយុ28ឆ្នាំមានទីលំនៅភូមិ ឃុំឬស្សីក្រោកស្រុកមង្គលបូរីបាននិយាយថារថយន្តរបស់ខ្លួនម៉ាកកាំម៉ារីពណ៍សសេរីឆ្នាំ1991ចង្កូតឆ្វេងពាក់ស្លាកលេខខេត្តកណ្តាល2A2445បំពាក់ប្រព័ន្ធហ្គាសបានបើកចេញពីផ្ទះលុះមកដល់ចំនុចខាងលើស្រាប់តែឆេះដោយពុំដឹងមូលហេតុ។
ជាមួយនិងការឆេះនេះភ្លាមៗបានយកបំពុងបាញពន្លតភ្លើងបាញហើយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលពីរគ្រឿងបានមកបាញពន្លត់មិនអោយឆាប់ឆេះបន្ត។ឯនគរបាលចរាចរបានធ្វើចរាចរលើយានយន្តដទៃដែលឆ្លង់កាត់។
ក្រោយការបាញ់ពន្លត់រថយន្តត្រូវឆេះអស់ផ្នែកខាងក្នុងម៉ាសីុនដោយទុកអោយម្ចាស់យករថយន្តទៅរក្សារទុកខ្លួនឯង៕



































