ខេត្ដកំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់សម្បុរខ្មៅស្រអែមមិនដឹងមកពីទីណា ត្រូវបានអាជ្ញាធរស្រុកគងពិសីយកទៅថែរក្សានិងផ្ដល់ចំណីអាហារ ហើយស្នាក់នៅមន្ទីរពេទ្យស្រុករង់ចាំក្រុមគ្រួសារយកមកទទួលយកទៅវិញ ។ ការប្រទះឃើញក្មេងស្រីនេះបានកើត ឡើងកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៤នៅសាលាស្រុកគងពិសី ។
ប្រភពព័ត៌មានពីអធិការនគរបាល ស្រុកលោកឃឹម សុផាណ្ណារ៉ាបានឱ្យដឹង ថា៖ ដោយទទួលព័ត៌មានពីប្រជាពល រដ្ឋបានប្រទះឃើញក្មេងស្រីម្នាក់ដើរវង្វេង មកដល់ទីនោះរូបលោកនិងមន្ដ្រីជំនាញ ក៏បានចុះទៅសួរនាំដើម្បីទាក់ទងទៅ អាណាព្យាបាលរបស់គេមកទទួលយកទៅវិញ ។
លោកអធិការបន្ដថា ៖ពេលសួរនាំពីក្មេងស្រីនោះឆ្លើយទាំងវង្វេងវង្វាន់មិនដឹង ខុសត្រូវនោះទេ ហើយក៏មិនស្គាល់ឈ្មោះ អ្វីដែរ មិនតែប៉ុណ្ណោះសូម្បីតែផ្ទះក៏មិន ដឹងនៅណាទៀត ។ លោកអធិការបញ្ជាក់ថា ក្មេងស្រីរូបនេះសម្បុរស្រអែម សក់ ខ្មៅ ពាក់អាវពណ៌ទឹកក្រូចដៃខ្លី ស្លៀកខោ ពណ៌ប្រផេះ ។
លោកអធិការក៏បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋដែលបាត់កូនចៅដូច រៀបរាប់ពីភិនភាគខាងលើ សូមមកទាក់ទងអាជ្ញាធរស្រុកគងពិសីដើម្បីទទួល យកទៅវិញ ។ ក្មេងស្រីរូបនេះកំពុងស្នាក់ នៅក្នុងមន្ទីរពេទ្យស្រុកគងពិសី ។ អាការក្មេងស្រីរូបនេះហាក់មានជំងឺសរសៃប្រសាទ ។ បើមានការថែទាំដិតដល់ជំងឺ នេះអាចធូរស្រាលនិងមានស្មារតីធម្មតាឡើងវិញ ៕