​ ​បូកសរុប​លទ្ធិ​ផល​ការងារ​យោធា​ឆ្នាំ​២០១៥​លើក​ទិសដៅ​ បន្តការងារ​យោធា​ឆ្នាំ​២០១៦ របស់​តំបន់​ប្រតិបត្តិការ​សឹង​រង​សៀមរាប​

0

ខេត្តសៀមរាប នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ នា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ! ឧ​ត្ត​ម​សេនីយ៍​ទោ ពៅ ហេង មេបញ្ជាការរង ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៤ បាន​លើកឡើងថា ៖ ចំណុច​មួយចំនួន ជា​យន្តការ​ថ្មី ដែល​អគ្គបញ្ជាការ​បាន​ដាក់ជូន អង្គភាព ត្រូវ​លើកយក​មក​ពិភាក្សា ដើម្បី​យក មក​អនុវត្តន៍ បន្ត​នៅ​ឆ្នាំ​ខាងមុខ ចំពោះ ចំណុចខ្លាំង​នៃ​សកម្មភាព​ការ ងារ វា​គឺជា​បទពិសោធន៍ និង​ជា​លទ្ធផល ដែល​អង្គភាព ទទួលបាន​ជោគជ័យ ! ត្រូវតែ លើកទឹកចិត្ត ជូន​ដល់ នាយទាហាន ពល​ទា​ហ៊ាន​ទាំងអស់ នៃ​គ្រប់​បណ្តា​អង្គភាព វរៈ​សេនា​តូច​ចំណុះ​ដែល​គោរព​បទបញ្ជា​របស់ មេបញ្ជាការ​កងពល ។

តាម​សេចក្តីរាយការណ៍​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស៊ិន ភា​ត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​សៀមរាប បាន ឲ្យ​ដឹងថា ៖ សកម្មភាព​ការងារ​ឆ្នាំ​២០១៥ កន្លងទៅនេះ អង្គភាព​បាន​យកចិត្តទុកដាក់ អនុវត្តន៍​កម្មវិធី នយោបាយ របស់​រាជរដ្ឋាភិបាល និង​តាម​ទិសដៅ​កំណែរ​ទម្រង់​ថ្មី​របស់​ក្រសួងការពារជាតិ លើ​ផ្នែក​យុទ្ធសាស្ត្រ ការពារ ក្នុង​ដែន​អធិបតេយ្យភាព​របស់​ជាតិ ។ ហើយ​អ្វីដែល​អង្គភាព​ឆ្លងកាត់​ការងារ​យោធា​ឆ្នាំ​២០១៥ កន្លងមក នេះ គឺ​កងពល មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​មិន​ខ្លាច​នឿយហត់ បើទោះបីជា​ស្ថានការណ៍ យោធា នៅ​ខ្សែរ បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​មាន​សភាព​ស្ងប់ស្ងាត់ និង​ធូរស្រាល ទន្ទឹម​នោះដែរ នៅតែ បន្ត​ការប្រុងប្រយ័ត្ន គ្រប់ពេលវេលា រួមជាមួយ​ការត្រៀម​លក្ខណៈ​រួចជាស្រេច នូវ​កម្លាំង សំភារៈ​សឹក និង​ស្បៀងអាហារ រក្សាទុក ជាប់​ជាប្រចាំ ។​
​ក្នុងឱកាស​នោះ ឧ​ត្ត​ម​សេនីយ​ទោ ពៅ ហេង មេបញ្ជាការរង ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៤ បាន​បំពាក់​នូវ​ឋានន្តរ​ស​ក្កិ និង​ប្រគល់​ល​ខិត​សរសើរ ! ប័ណ្ណ​ស​សើរ ជូន​ដល់​នាយទាហាន​ឆ្នើម​ចំនួន ២៧៦ រូប ដែល​បំពេញភារកិច្ច បានល្អ​ប្រសើរ​នៅក្នុង​អង្គភាព ដែល​ថ្នាក់លើ​បាន ប្រគល់​ជួន ស្របតាម​យុទ្ធសាស្ត្រ​ថ្មី នៃ​ផែនការ​កំណែរ​ទម្រង់ របស់​ក្រសួងការពារជាតិ ! គោរព​បទបញ្ជា វិន័យ​ថ្លៃថ្នូរ សីលធម៌​ល្អ និង​អនុវត្តបាន​តាម​បទបញ្ជា​របស់​អគ្គបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ ។​
​ឧ​ត្ត​ម​សេនីយ៍​ទោ ពៅ ហេង បាន​វាយ​តំលៃ​ខ្ពស់​ផងដែរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់នាយ​ទាហាន និង​ពលទាហាន ដែល​បាន​លះបង់​អស់កម្លាំង​កាយ​ចិត្ត​ទាំងយប់​ទាំង​ថ្ងៃ ការពារ​បូរណភាព​ដែនដី នៃ​មាតុភូមិ នៅតាម ខ្សែរ​បន្ទាត់​ព្រំដែន​សមរភូមិ​មុខ ។ ឯកឧត្តម​បានបង្ហាញ​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា នៅក្នុង​ឆ្នាំ​២០១៦​នេះ បទពិសោធន៍​ឆ្នាំ​ចាស់ វា​ជា​ផែនទី​ចង្អុល​ផ្លូវ ហើយ​ចំណុច​អវិជ្ជមាន វា​នឹង​ប្រែក្លាយ​ទៅ ជា​យន្តការ ដ៏​មាន ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​លើក​យកទៅអនុវត្ត​នៅតាម​បណ្តា​អង្គភាព ចំណុះ​របស់ កងពល ប្រកបដោយ​ជោគជ័យ ៕

20160209_082821 20160209_082152 20160209_081923