ប្រទះឃើញ​ម៉ូតូ​មួយ​គ្រឿង​ប្លុង​ចោល​៤​ថ្ងៃ មិន​ឃើញ​ម្ចាស់​មក​យក​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ទើប​ដឹងថា​ម្ចាស់​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ​៖ ម៉ូតូ​អេស​ហ្សិន​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ 1BW-2225 ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​បញ្ឈរ​ចោល​៤​ថ្ងៃ​នៅ​ចំណុច​ផ្ទះ​លេខ ១៦ ភូមិ​៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ មិនឃើញ​មាន​ម្ចាស់​មក​យក ក៏​រាយការណ៍​មក​សមត្ថកិច្ច​ទើប​ដឹងថា ម្ចាស់​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ 


​ស្ត្រី​ដែល​បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​យក​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ខាងលើ​នេះ ឈ្មោះ យឹម ប៊ុន​ណា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ។​ដោយឡែក​ម្ចាស់​ម៉ូតូ​ដែល​បាន​ដាក់​ពាក្យបណ្តឹង​បាត់​ម៉ូតូ​ដែល​មាន​ភិនភាគ​ដូចខាងលើ ឈ្មោះ ចាន់ ដា​រ៉ា​រ័ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បុគ្កលិ​កកាស៊ីណូ​ណាហ្គា ។ តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ ស្ត្រី ឈ្មោះ យឹម ប៊ុន​ណា បានឲ្យដឹងថា រូបគាត់​បាន​ឃើញ​ម៉ូតូ​ខាងលើ​ចត​ចោល​នៅ​មុខ​ផ្ទះ​របស់​គាត់​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ មិនឃើញ​មាន​ម្ចាស់​មក​យក​ទើប​រូបគាត់​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។ លុះដល់​ពេល​មក​ដល់​អធិការដ្ឋាន​នគរបា​ល​ខណ្ឌចំការមន ទើប​ដឹងថា មាន​យុវជន​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​ស្វែករក​ម៉ូតូ​របស់​ខ្លួន​ដែល​បាន​បាត់​កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយសារ​រូបគេ​ចេញពី​ហូប​ការ​បងប្អូន ហើយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ។ 
​ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ស្ត្រី​ឈ្មោះ យឹម ប៊ុន​ណា​រួចហើយ សមត្ថកិច្ច​ក៏​ទំនាក់ទំនង​ទៅ​ម្ចាស់​ម៉ូតូ​ឈ្មោះ ចាន់ ដា​រ៉ា​រ័ត្ន មក​សួរនាំ ដើម្បី​ប្រគល់​ម៉ូតូ​ឲ្យ​ម្ចាស់​ដើម​វិញ ៕ 

01 02