​ប្រតិភូ​សម្ព័ន្ធមេត្រីភាព​ក្រសួង​ប្រៃសណីយ៍​ទុរគម​នាគ​មន៍ បន្ត​កិច្ចសហប្រតិបត្តិការ​ ​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤១ ឈរជើង​សមរភូមិ​មុខ​

0

 

​ដោយ​ចាន់ ធី ខេត្ត​ឧ​ត្ត​រ​មានជ័យ = នៅ​វរៈ​សេនា​តូច​៤១៣ នា​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា​បាន​ដឹកនាំ​គណៈ ប្រ តិ​ភូ​ក្នុង​ក្រសួង​រួម​នឹង​ឯកឧត្តម​អ្នកឧកញ៉ា ម៉ក់ គឹមហុង អគ្គនាយក​ក្រុមហ៊ុន សុ​ភក្តិ​នី​ការ អ៊ិន​វេស​មេន​គ្រុប ខូ​.​អិ​ល​ធី​ឌី បាន​ចុះ​សួរ​សុខ​ទុក​កងទ័ព ! គ្រួសារ​កងទ័ព និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវផ្ទះ​ហូបបាយ​! និង​សាលប្រជុំ​ថ្នាក់ កងអនុសេនាធំ ! នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ ដែល​កំពុង​ឈរជើង​នៅ​សមរភូមិ​មុខ នៃ​យោធភូមិភាគ​ទី​៤ ព្រមទាំង​មានការ​ចូលរួម​អមដំណើ​រ​ដោយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត ។​IMG_1162

​ឧ​ត្ត​ម​សេនីយ៍​ទោ នាង ឃីម មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​សំដែង​ការស្វាគមន៍ ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍ និង​ក្រុមហ៊ុន សុ​ភក្តិ​នី​ការ អ៊ិន​វេស​មេន​គ្រុប បាន​ឆ្លៀត​ពេលវេលា​ដ៏​មាន​តំលៃ​ចុះមក​សួរសុខទុក្ខ​ដល់​នាយទាហាន ពលទាហាន និង​គ្រួសារ​កងទ័ព ជាពិសេស​នោះ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ នូវផ្ទះ ហូបបាយ​! និង​សាលប្រជុំ​ថ្នាក់ កងអនុសេនាធំ ! គ្រប់​បណ្តា​អង្គភាព វរ​សេនា​តូច ចំណុះ​ឲ្យ​កងពល​ដែល​ស្តែង​ពី​ការយកចិត្តទុកដាក់​ពី​សមរភូមិ​ក្រោយ ចំពោះ​សម​ភូមិ​មុខ​។​IMG_1193

​ឯកឧត្តម​មេបញ្ជាការ​បានលើកឡើង​ថា ៖ បច្ចុប្បន្ន​នៅតាម​ប​ណ្តោ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន​សភាព​ស្ងប់ស្ងាត់ និង​ធូ​ស្រាល​ពុំមាន​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះឡើយ​។ ម្យ៉ាងវិញទៀត ក្រសួងការពារជាតិ ក៍​ដូចជា ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​បង្កើន​ការទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ក្នុងនាម​ជា​ប្រទេសជិតខាង បានប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​មាន​សន្តិភាព ! មិត្តភាព ! សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​។ ទោះបីជា​ស្ថានភាព​នយោបាយ​កំពុង​ល្អប្រសើរ​ក៍​ពិតមែន ! កងទ័ព​របស់​យើង​ពុំដែល​ធ្វេសប្រហែស​ឡើយ កងទ័ព​បាន​ត្រៀម​នូវ​កម្លាំង ស្បៀងអាហារ បរិក្ខា​សឹក នៅពេល​មាន​យ​ក្យ​ថា​ហេតុ​ណាមួយ​កើតឡើង ដើម្បី​អន្តរាគមន៍ ទាន់ពេលវេលា​ក្នុង​ភារកិច្ច​ការពារ​ទឹកដី​ឲ្យ​បាន​រឹងមាំ​។​IMG_1167

​ឯកឧត្តម ប្រាក់ សុខុន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ពី​សមរភូមិ​ក្រោយ ជូន​ដល់​កងទ័ព​យើង​ដែល​ឈរ ជើង​នៅ​សមរភូមិ​មុខ និង​គ្រួសារ​កងទ័ព ផងដែរ ។ ចំពោះ​ក្តី​នឹករលឹក​នេះ​សម្តេច​ទាំងពីរ​ក៏បាន​បញ្ជូន​អាវ​រងាវ និង​អាវ​ភ្លៀង​គ្រប់​រដូវ ដល់​កងទ័ព​នៅ​ជួរមុខ​ជាប្រចាំ ទាំងនេះហើយ​បានធ្វើ​ឲ្យ​កងទ័ព​រក្សាបាន​សុខភាព​ល្អ ហើយ​រឹងមាំ ក្នុងការ​បំពេញភារកិច្ច​ល្អប្រសើរ​។ ជាងនេះទៅទៀត​សម្តេច​តេ​ជោ តំឡើង​ប្រាក់ខែ និង​ឧបត្ថម្ភ​ប្រាក់​ហូប​បន្ថែម​ប្រចាំថ្ងៃ ដែល​ធ្វើ​ឲ្យ​កងទ័ព​ទទួលបាន​ប្រាក់​បៀរ​វត្ស​ន៍​សមរម្យ និង​មាន​ជីវភាព​ធូ​ធារ​កើនឡើង​មួយកំរិត​ទៀត​។ មិនតែប៉ុណ្ណោះ​សម្តេច​តេ​ជោ ក៏បាន​ជម្រុញ​ដល់​គ្រប់​ស្ថាប័ន​នានា នៅ​សមរភូមិ​ក្រោយ ផ្សារភ្ជាប់​សម្ព័ន្ធមេត្រីភាព​កិច្ចសហប្រតិបត្តិការ ជាមួយ​កងទ័ព​សមរ​ភូមិ​មុខ ទើប​អង្គភាព​យោធា​មានការ​រីកចំរើន​បាន​ឆាប់រហ័ស ហើយ​បានធ្វើ​ឲ្យ​ការទំនាក់ទំនង​គ្នា​មាន​ភាព​ស្អិតរ​មួ​ត​រវាង​សមរភូមិ​ទាំងពីរ​ផងដែរ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កោត​ស​សើរ ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​នាយទាហាន ពលទាហាន ដែល​បាន​ហ៊ាន​លះបង់​ពាក់​លី​ជីវិត តស៊ូ​ប្រយុទ្ធ​ដេញ​សត្រូវ​ដែល​ឈ្លានពាន​ទឹកដី នៃ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​ការពារជាតិ​មាតុភូមិ កម្ពុជា​ឲ្យ​បាន​គង់វង្ស ស្ថិតស្ថេរ​ជា​រៀងរហូត ។​

​ក្នុងឱកាស​សំណេះសំណាល​នោះ គណៈប្រតិភូ​បាន​ពាំនាំ​អំណោយ​ចែកជូន​ដល់​យោធិន​ក្នុង​កងពលតូច​ថ្មើរជើង​លេខ​៤១ រួមមាន អង្ករ ០៤​តោន មី​ខ្លាឃ្មុំ​៧០០​កេះ ត្រីខ ៤០​កេះ ប្រេងឆា​១០០០​ដប ទឹកស៊ីអ៊ីវ និង​ទឹកត្រី ៥០០​យួរ ស​ង្ក័​សី ២៥០០​សន្លឹក និង​ឧបត្ថម្ភ​ថវិការ​ដល់​គ្រួសារ​កងទ័ព​ចំនួន ៤៨២ គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិការ ១២ ម៉ឺន​រៀល ៕