​ក្មេង​ទំនើង​អភិរក្ស​ពូជ​អ្នក​ចម្បាំង​បង្ករ​ហឹ​ង្សា​ត្រូវបាន​ជាប់​ខ្នោះ​សមត្ថកិច្ច

0


​កំពង់ធំៈ ក្មេង​ទំនើង​បង្ករ​ហឹ​ង្សា​ម្នាក់ ត្រូវបាន​ជាប់​ខ្នោះ​សមត្ថកិច្ច ខណៈពេលដែល​បាន យក​កាំបិទ​ចុង​ស្រួច ទៅ​ចា​ក់លើ​បុរស​ម្នាក់ បណ្តាល​ឲ្យ​រងរបួស នៅក្នុង​បរិវេណ​វិទ្យាល័យ​តាំងក្រសាំង ស្ថិតនៅ​ក្នុងភូមិ ធម្ម​នាទ ឃុំ តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅ​ថ្ងៃទី ២៧ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ ។​
​យុវជន​ឈាវ​រាវ​ម្នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សុខ សត្យា ហៅ​អាវ៉ា ភេទ ប្រុស អាយុ ១៦​ឆ្នាំ ដែល​ត្រូវបាន គេ​ស្គាល់​ថា​ជា​ក្មេង​ទំនើង រស់នៅ​ភូមិ សំពុង ឃុំ ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្ន​មាន​ស្ថាន​ភាពជា​សិស្ស ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារតែ បាន​ប្រើ​អំពើ​ហឹ​ង្សា ដោយ​យក​អាវុធ​ជា​កាំបិត​ចុង​ស្រួច ទៅ​ចាក់​សិស្ស​ម្នាក់ ចំ​ភ្លៅ​ខាងស្តាំ បណ្តាល​ឲ្យ​photo_2016-02-28_09-04-05 photo_2016-02-28_09-04-02 photo_2016-02-28_09-03-57រងរបួស ដោយសារតែ​ការ​ទាស់​ពាក្យសំដី​គ្នា​។​
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ មួន ចាន់​ធី ភេទ ប្រុស អាយុ ១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ទួល​វិហារ ឃុំ ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ បន្ទាប់ពី​មាន​ហេតុការណ៍ កើតឡើង ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ ដឹក​យកមក​សង្គ្រោះ​នៅ​ក្លីនិក​ឯកជន ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំមក​សាកសួរ​នៅ អធិការនគរបាល ស្រុក​សន្ទុក ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​
​ក្នុងនោះដែរ​ក៏មាន​ការ​សំណូមពរ ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ សុំ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​ក្នុងភូមិ ឃុំ ឲ្យ​បានល្អ​ជាង​នេះ ដោយសារ​តែមាន​ក្មេង​ទំនើង​ជាច្រើន​ក្រុម តែងតែ​បង្ករ​អុកឡុក កាប់​ចាក់​គ្នា ដេញ​កាប់​គ្នា ដូច​ចិន​ហុងកុង ដោយ​មិនដឹងថា​កូនចៅ​របស់​អ្នកណា មិនចេះ​គោរព​ចាស់ទុំ ព្រ​ហឺ​ន​ឲ្យ​តែមាន​បុណ្យទាន រាំវង់ ល្ខោន អី​ក្រុម​ទាំងនេះ​ដឹង​តែមាន​រឿង​វាយ​គ្នា និង​កាប់​ចាក់​គ្នា​នៅក្នុង​ស្រុក​សន្ទុក​នេះ ពួកគាត់​បាន​និយាយថា អា​ពួកនេះ​សុទ្ធតែ​អា​ពួក​ស្តាយ​ពូជ​អ្នក​ចម្បាំង​តើ បានជា​វា​មិនចេះ​ខ្លាច​អី​សោះ ស្តាយ​ណាស់ ក្មេង​ទាំងនេះ​កើត​មិនទាន់​ប្រទេសជាតិ​មាន​សង្គ្រាម ។​
​ ​ ​ដោយ ប៊ុន រដ្ឋា​