ឧ​ត្ត​ម​សេនីយ៍ សោម ស៊ុន ផ្តល់​អំណោយ​ទុ​រ​គត់​ជន​២​នាក់​ដែលជា​ជនពិការភ្នែក​ទាំងពី គ្មាន​កូនចៅ​សាច់ញ្ញាតិ

0

​កំពង់ធំៈ ទុ​រ​គត់​ជន​ដែលជា​ជនពិការភ្នែក​ទាំងពី រស់នៅ​យ៉ាង​វេទនា និង​ខ្លោចផ្សារ​ក្នុង​ភាព​ងងឹត​សូ​ន្ស​សុង មិនតែប៉ុណ្ណោះ​លោក​យា រស់នៅ​ជា​ស្ត្រី​មេម៉ាយ ដែលមាន​អាយុ​ជាង​៨០​ឆ្នាំ ដោយ​ក្តី​រងា​រឯក​កោ​ម្នាក់ឯង និង​មាន​ជិវិត​នៅ​រហូតដល់​សព្វថ្ងៃនេះ គឺ​ដោយសារ​អ្នកភូមិផង របង​ជាមួយ​បាន​ផ្តល់នូវ​ចំណីអាហារ​ព្រឹកល្ងាច រហូតមកដល់​ពេលនេះ ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ ឃុំ បាន​អំពាវនាវ​ស្វែង​សម្បុរ​សជន ដើម្បី​ជួយឧបត្ថម្ភ​ចែករំលែក​ទាន ផ្តល់ជូន​លោកយាយ​។​
​លោក ប៉ែន ឌឿ​ន មេឃុំ​ភ្នៅ បាន​ឲ្យ​ដឹងថា លោកយាយ ស សេង ពិការភ្នែក​ទាំងសងខាង​ដោយ​ជម្ងឺ​ក្នុងអំឡុង​ឆ្នាំ​1980 គឺជា​ទុ​រ​គត់​ជន​ពិត រស់នៅ​យ៉ាង​វេទនា​ក្នុង​ខ្ទម​កំសត់ គ្មាន​កូនចៅ និង​ញាតិសណ្តាន​សាច់ឈាម ក្នុងការ​ពឹងពាក់​ឡើយ តែដោយសារ​មានការ​អាណិតអាសូរ​ពី ឯកឧត្តម ជា ចាន់ តូ និង​លោកជំទាវ បានផ្តល់​ថវិការ​ជួយ​លោកយាយ ក្នុង​ខែ​៨​ម៉ឺន​រៀល ក្រៅពីនេះ​គឺ​អ្នកភូមិ​បាន​ជួយ​គាត់ លោក​បាន​បន្តថា ។
​លោកយាយ គង់ នូ​ន ដែលជា​អ្នករស់នៅ​ក្បែរ​ផ្ទះ​លោកយាយ បាន​ឲ្យ​ដឹងថា លោកយាយ ស សេង អាយុ​83​ឆ្នាំ កាលដើមឡើយ​មុន​ឆ្នាំ​១៩៧៥ រស់នៅក្នុង​ខេត្តតាកែវ ប្តី​គាត់​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ លុះដល់​ក្រោយ ថ្ងៃ​រំដោះ លោកយាយ​រស់​ជា​កូនតូច​២​នាក់ នៅ​ថ្ងៃមួយ​លោកយាយ បាន​ចែវ​ទូក​ដើ​បេះ​ម្អម​លក់​ជាមួយ​កូនស្រី​តូច ហើយ​ទូក​បាន​ក្រឡាប់​លិច​បាន​ធ្លាក់​កូន​ចូល​ទឹក​ខណៈពេលដែល​ទឹក​កំពុង​ហូរ​ខ្មួលខ្មាញ់​នា​រដូវ​ទឹក ជំនន់ បណ្តា​យ​ឲ្យ​កូន​ស្លាប់ ចំណែក​កូនប្រុស​អាយុ ១៥​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ក្នុង​ទឹក​ស្ទឹងសែន នៅ​ឃុំ​បញ្ញា​ជី ទើបបាន​ធ្វើ​ឲ្យ​លោកយាយ ដាច់​ពូជ​ហើយក៏​ធ្លាក់ខ្លួន​ឈឺ​រហូត​ពិការភ្នែក​ទាំងពីរ មើល​អ្វី​ពុំ​ឃើញ​ឡើយ ។​
​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹងថា ដោយឡែក​អ្នក​មីង​ធូ លាង អាយុ​70​ឆ្នាំ មានកូន​9​នាក់​ក្នុងបន្ទុក ជា​ទុរគតជន រក​ព្រឹក​ខ្វះ​ល្ងាច ដោយ​ជីវភាព​ក្រីក្រ អ្នក​មីង​រស់នៅ​ភូមិ​កងមាស ឃុំ​ភ្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ អ្នក​ទាំងពីរ​នាក់ ត្រូវ​បានទទួល​អំណោយ ដោយមាន​ការ ផ្តល់ព័ត៌មាន​ពី​លោក​មេឃុំ ក្នុង​ឳ​កាស​ចុះសួរសុខទុក្ខ ដើម្បី​ផ្តល់នូវ​កម្លាំងចិត្ត​ដើម្បី​ឲ្យ​គាត់​តស៊ូ ង​ឆាកជីវិត​រហូត​ដល់ទី​បញ្ចប់ មនុស្ស​គ្រប់រូប​មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​ទេ ពេល​លាចាក​លោក​នេះ​ទៅ​គ្មាន​បាន​យក​អ្វី​ទៅតាម​ជាមួយ​ទេ អំណោយ​កំដរដៃ​ផ្តល់ជូន​គាត់​នៅពេលនេះ ក្នុង​មួយ​នាក់ៗ​ទទួលបាន អង្ករ​25​គីឡូក្រាម មី​1​កេស ទឹកក្រូច​មួយ​កេស ថវិការ​100.000​រៀល និង​ស​រ៉ុង​មួយ ក្រ​ម៉ា​មួយ បន្ថែមទៀត​ជា​អំណោយ​របស់លោក យស បញ្ញា​រិ​ទ្ឋ អភិបាលស្រុក​សន្ទុក​។ ដោយ ប៊ុន រដ្ឋា12809519_599655703531495_4346691482121611907_n 12803249_599655773531488_6888830602498371513_n 12801321_599655590198173_7160807281230397843_n 12798878_599655783531487_1293430171016848717_n 12039756_599655693531496_918766579772185919_n