​ VIDEO ​ជនសង្ស័យ​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​អធិការ​ក្រុង​ស្ទឹងសែន​ឃាត់ខ្លួន​ពីបទ​ឆបោក​តាម​បណ្តឹង​ប្រជាពលរដ្ឋ

0


​កំពង់ធំៈ ប្រជាពលរដ្ឋ​៣៣​គ្រួសារ ចំនួន​២​ភូមិ​ស្ថិតនៅក្នុង​ខេត្តកំពង់ធំ បាន​ចាញ់បោក​មនុស្ស​៦​នាក់​ក្លែងបន្លំ​ជា​បុគ្គលិក អង្គការ ដើរ​ផ្សព្វផ្សាយ​លក់​ផ្ទាំង​សូ​ឡា ក្រោយពី​ប្រជាពលរដ្ឋ​ដឹងថា ជា​ឧបាយកល​បោកប្រាស់​របស់​ក្រុម​ទាំងនេះ ទើប​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន តាម​បញ្ជា​របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង ៨.២០​នាទី​យប់​ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៦​។
​តាម​ការ​អោយដឹងពី​លោក ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ លោក​បានទទួល ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ក្នុងនោះ​មាន​ភូមិ ម​ហ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ភូមិ​រលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​ត្រូវបាន​រាយ​ការ​តាមរយះ​ប៉ុស្តិ៍​រដ្ឋបាល ថា​មាន​មនុស្ស ៦​នាក់​បាន​អែបអាង​ថា ខ្លួន​ជា​បុគ្គលិក​អង្គការ មក​ឆបោក​ប្រជាពលរដ្ឋ ទើបបាន​សុំ​យោបល់​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ឲ្យ​ទៅ​នាំខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ ពី​ផ្ទះសំណាក់​ពន្លឺ​ថ្មី ស្ថិតនៅក្នុង​ក្រុង​ស្ទឹងសែន ដើម្បី​មក​សួរនាំ លុះ​ក្រោយមក​ក៏បាន​ឃាត់ខ្លួន​នៅ​អធិការ​តែម្តង​។​
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៣៣​គ្រួសារ ក្នុងនោះ​ភូមិ ម​ហ ១៧​គ្រួសារ និង​ភូមិ រលួស ១៦​គ្រួសារ ដែល​បាន​បង់លុយ​ឲ្យ​ទៅ​ក្រុម​ឆបោក​ក្នុង​មួយ​គ្រួសារ ១០០​ដុល្លា សម្រាប់​ការបំពាក់​ផ្ទាំង សូ​ឡា លោក ជេ​ត ជាក់ មេភូមិ​រលួស បាន​ឲ្យ​ដឹងថា មុនពេល​ចាញ់បោក ក្រុម​ខិលខូច​ទាំងនេះ​បានមក​ទំនាក់ទំនង​ជាមួយ​មេភូមិ ដើម្បី​ឲ្យ​មេភូមិ​ហៅ ប្រជាពលរដ្ឋ​ចូលមក​ប្រជុំ ដោយបាន​អះអាងថា ការចុះ​មកនេះ​គឺ​មកជួយ​ប្រជាពលរដ្ឋ ដែល​ចង់បាន​ភ្លើងអគ្គិសនី និង​ឲ្យ​បំពាក់​ផ្ទាំង​សូ​ឡា បង់​រំ​លួស​រយះពេល ៤​ឆ្នាំ តែ​ត្រូវ​បង់​មុន​១០០​ដុល្លា ក្នុងនោះ​អង្គការ​មាន​ផ្តល់​ប្រាក់កំច្ចី​ជូន​ប្រជាពលរដ្ឋ អាច​ខ្ចី​បាន​ក្នុង​មួយ​គ្រួសារ ១​លាន​រៀល ប្រជាពលរដ្ឋ សរុប​២​ភូមិ បានប្រគល់​លុយ​ឲ្យ ខ្លះ​ខ្ចី​ចងការ​គេ​ខណៈ​ចង់បាន​ផ្ទាំង​សូ​ឡា តែ​ក្រោយពី​ក្រុម​ឆបោក​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​បាន ក៏​ប្រាប់​ប្រជាពលរដ្ឋ​ថា ដាំបាយ​ឲ្យ​ច្រើន​ទៅ ពួក​ខ្ញុំ​ទៅ​ទិញ​ម្ហូប ក៏​នាំគ្នា​រំដោះ​គ្នា​ចេញមកក្រៅ​ភូមិ ឲ្យ​ម្នា​ក់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជា​ថ្នូរ តែ​បែកការ​ពី​ភូមិ ម​ហ ដែល​ប៉ុស្តិ៍​រាយ​ការ​មក​ថា​ជា ករណី​ឆបោក​ដូចគ្នា មេភូមិ​ក៏​រាយ​ការ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ចំណែក​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​គេ​ចាត់​ឲ្យ​អោយនៅ ជា​ថ្នូរ បានលឺ​មេភូមិ​និយាយ​ទូរស័ព្ទ​ទៅ​ប៉ុស្តិ៍​រដ្ឋ​ប​បាល ក៏​ឡើង​ម៉ូតូ​ជិះ​រត់ ហើយក៍​នាំគ្នា​បិទ​ទូ​សព្ទ័​ក្រោយមក​សមត្ថកិច្ច​ក៍​តាម​ប្រ​ម៉ាញ់​បាន​ទាំង​ក្រុម ជន​ទាំងនេះ​ដើរ​ធ្វើ​សកម្មភាព​គ្រប់​ខេត្ត ក្រុង ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ឲ្យ​ធ្ងន់ និង​រឹតបន្តឹង​ច្បាប់ ចាប់​ជនខិលខូច​ទាំងនេះ កុំ​ឲ្យ​ដើរ​បោកប្រាស់​គេ ទៀត ។​
​ជនសង្ស័យ​ទាំង​៦​នាក់ ទី​១​ឈ្មោះ ស្មាន ស៊ុ​ល​គី​ភ្លី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ ព្រែក​ស្តី លលកស ខេត្តពោធិសាត់ ទី​២ យ៉ើ រ៉ូ​ហ្វា អាយុ​៣០​ឆ្នាំ ភូមិ​ទល​ងោក ឃុំ​កំពង់​លួង ខេត្តកណ្តាល ទី​៣ ឡោះ ម៉ាត់​លី ៣៦​ឆ្នាំ ភូមិ​ទល​ងោក ឃុំ​កំពង់​លួង ខេត្តកណ្តាល ទី​៤ សុះ រ​សេត ប្រុស អាយុ ៤១​ឆ្នាំ ភូមិ​វិហារ​សំបូរ ខេត្ត​ត្បូងឃ្មុំ ទី​៥ ឡោះ រ៉​យ៉ា ប្រុស​២៧​ឆ្នាំ ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ព្រះស្តេច ខេត្តបាត់ដំបង ទី​៦ ឈ្មោះ ជា ណាវី ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្តុល ឃុំ ក្រាំង​ស្តារ ខេត្ត​កំពង់​ឆ្នាំ ជាមួយនិង​វត្ថុតាង​មាន ម៉ូតូ​៤​គ្រឿង ទូរស័ព្ទ​៨​គ្រឿង ។​
​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ក្រោយពី​ធ្វើ​កាត​សាកសួរ ជនសង្ស័យ​ទាំង​៦​នាក់​បាន​សារភាពថា ក្រុម​បក្សពួក របស់ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​ឆបោក ប្រជាពលរដ្ឋ​ពិតមែន ទើបបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​មិនា ឆ្នាំ ២០១៦​នេះ ។​
​ដោយ ប៊ុន រដ្ឋា

Image3photo_2016-03-19_11-04-14