ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋចំនួន២៨គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយលោកស្រី លីមុី ស្ថិតនៅក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ក្រោយអធិបតីភាព លោកវ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យនិងមន្ត្រីរាជការជំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទទៀតផង។លោកវ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យ បានប្រសាសន៍ថា លទ្ធផលសម្របសំរួល គឺ អោយអាជា្ញធរចុះសិក្សារកទីតាំងដីដែលលក់-ទិញពិតប្រាកដ រកអ្នកលក់ អ្នកទិញ បន្តបន្ទាប់ រហូតដល់ម្ចាស់ដើមនិងសូមអោយប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ថាត់ រងចាំនៅការដោះស្រាយជាបន្តបន្ទាប់របស់អាជា្ញធរ ភូមិ ឃុំ ស្រុក ខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងដើម្បីដោះ ជូនប្រជាពលរដ្ឋនោះ៕