ខេត្តពោធិ៍សាត់ៈ នគរបាលនៅស្រុកវាលវែងនៅតែអនុវត្តន៍កាបង្ក្រាប់ជនល្មើសរានដីព្រៃរបស់រដ្ឋបន្តបន្ទាប់ដូចភ្លៀងរលឹមទោះពួកគេមិនរៀងចាលក៍ដោយ។ដោយលើកនេះចាប់ចំមេខ្លោងចំនួនពីរនាក់ដែលនៅពីក្រោយខ្នងនៃការានដីព្រៃរបស់រដ្ឋដើម្បីចាត់ចែងលក់បន្ត។ហេតុការបង្ក្រាបបាននេះនៅវេលាមោ៉ង៦នឹង០០នាទីល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ ក្នុងភួមិសំឡាញឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់។លោក ធាង ឡេងអធិការដ្ឋាននគរបាលស្រុកវាលវែងបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៣០ ខែមិនា នេះថា៖
បន្ទាប់ពីចាប់ខ្លួនការានដីព្រៃរបស់រដ្ឋរក្សាទុកចំនួនបីនាក់កាលពីថ្ងៃទី២៨ខែមិនារូចពួកអ្នកទាំងបីបានសារភាពពីអ្នកដែលបញ្ជារពីក្រោយខ្នងខ្លួនឲ្យរានដីព្រៃរបស់រដ្ឋនោះដើម្បីពួកគេចាយចែវាស់វែងនឹងលក់បន្ត។ពេលដែលលោកទទួលបានព័ត៍មាននេះភ្លាមលោកក៍បានបញ្ជូនកម្លាំងនគរបាលស្រុកសហកាជាមួយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានទីនោះចុះស្រាវជ្រាវជាបន្ទាន់រហូតដល់វេលាមោ៉ង៦និង០០នាទីល្ងាចត្រង់ចំនុចស្មែតភួមិខាងលើក៍ចាប់បានជនទាំងពីនាក់ជាមេខ្លោងរានដីនេះជាមួយនឹងវត្ថុុតាំងនូវវិទ្យុទាក់ទងមួយគ្រឿងនិងកាំភ្លើងឆ្នៃខ្សល់មួយដើមយកមកកាន់អធិស្រុកវាលវែងតែម្ដង។
លោកអធិការ ធាង ឡេង បន្តថាជនសង្ស័យជាមេខ្លោងនៅពីក្រោយខ្នងការានដីព្រៃរបស់រដ្ឋរក្សាទុកដើម្បីចាត់ចែងយកទៅលក់បន្តនេះទី១ឈ្មោះ អ៊ុក ប៊ុនធឿន ភេទប្រុសអាយុ៤១ឆ្នាំ នឹងទី ២ឈ្មោះ ញឹុប វុទ្ធីភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំងពីររស់នៅចំនុចស្មែត ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់ដោយចាប់ខ្លួនពីបទការកាប់រុករានដីព្រៃរបស់រដ្ឋរក្សាទុកនឹងចាត់ចែងវាស់វែង លក់ដីព្រៃរួមទាំងកាប្រើប្រាស់អាវុធឆ្នៃនិងប្រើប្រាស់វិឡុទាក់ទងជាក្រុមដោយគ្មានការអនុញ្ញាតិដោយជនទាំងពីរត្រូវបានរៀបចំឯកសាររួចប្រគល់ជូនសម្ថកិច្ចរដ្ថបាលព្រៃឈើផ្នែកវាលវែង នៅព្រឹកថ្ងៃទី 30 ខែមិនា នេះចាត់កាតាមផ្លូវច្បាប់៕