ខេត្តស្វាយរៀង ក្នុងរយះពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរគឺគិតពីថ្ងៃទី១៣.១៤.១៥.១៦មេសានេះភ្ញៀវទេសចរណ៍ដែលចេញចូលតាមច្រកទ្វារអន្តរជាតិបាវិតមានការកើនទ្បើងជាង៨ពាន់នាក់បើប្រៀបធៀបទៅនិងបុណ្យចូលឆ្នាំថ្មី២០១៥កន្លងទៅនេះ។យោងតាមមន្ត្រីនៃមន្ទរទេសចរណ៍ខេត្តស្វាយរៀងបានអោយដឹងថានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០១៦នេះចំនួនភ្ញៀវទេសចរណ៍ដែលចេញចូលតាមច្រកទ្វារបាវិតមានកាកើនទ្បើងបើប្រៀបទៅនិងឆ្នាំ២០១៥ក្នុងអំទ្បុងចូលឆ្នាំថ្មីដូចគ្នាដោយកាលពីឆ្នាំ២០១៥មានភ្ញៀវទេសចរណ៍ចំនួន១៥២៣៩ នាក់ហើយឆ្នាំ២០១៦នេះ ចំនួនភ្ញៀវទេសចរណ៍មានចំនួន២៤២៣៥នាក់គឺកើនទ្បើង៨៩៩៦នាក់។មន្ត្រីនៃមន្ទីរទេសចរណ៍បានបញ្ជាក់ទៀតថា មានភ្ញៀវបរទេសចូលមកកំសាន្តនៅប្រទេសកម្ពុជាតាមច្រកទ្វាបាវិតខេត្តស្វាយរៀង មានចំនួន៥ សញ្ជាតិ គឺ វៀតណាម កូរ៉េ ម៉ាឡេស៊ី ចិន និង ស៊ីងហ្គាពួរ ។ ហើយភ្ញៀវគ្រប់សញ្ជាតិបន្ទាប់ពីអញ្ជើញមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត រម្មណីយ៏ធម្មជាតិ នៅក្នុងព្រះរាជណាចក្រកម្ពុជា ចេញទៅវិញតាមច្រកទ្វារអន្តរជាតិបាវិតនេះដែរ។មន្ត្រីរូបនោះបានបញ្ជាក់ថា កក្តាដែលមានភ្ញៀវចេញចូលតាមច្រកទ្វាព្រំដែនអន្តរជាតិមានការកើនឡើងគឺមកពីប្រទេសកម្ពុជាយើងមានស្ថេរភាពល្អលើការងារសន្តិសុខ ហើយមានសក្កានុពលខាងវប្បធម៌និងរម្មណីយ៏ដ្ឋានល្អៗច្រើននៅគ្រប់តំបន់ទូទាំងប្រទេស សំរាប់ឲភ្ញៀវទស្សនាកំសាន្ត ពិសេសសេវាស្នាក់នៅ និងការហូបចុកដោយមានតំលៃគួរសមជាងប្រទេសជិតខាង ។ចំណែកឯប្រជាពលរដ្ននៅខេត្តស្វាយរៀងវិញក៏នាំគ្នាទៅលេងល្បែងប្រជាប្រិយខ្មែរនៅប្រាសាទព្រៃបាសាក់យ៉ាងសប្បាយរីករាយផងដែរ។\