ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​វ័យ​ចំណាស់​ដួល​ស្លាប់​ដោយមាន​ជម្ងឺលើសឈាម​

0

ដោយ វេហាស៍

ខេត្តសៀមរាប៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់បានដួលស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារក្លារ៉ាម៉ុន នៅក្នុងក្រុងសៀមរាប ដោយសារមានជម្ងឺលើសឈាមផងហេតុការជនជាតិម៉ាឡេស៊ីម្នាក់ស្លាប់នោះកើតឡើងកាលពីវេលាម៉ោង០៦ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់13427980_280396565645323_5369967478847878435_nលេខ២០៧ជាន់ទី០១ នៃសណ្ឋាគារក្លារ៉ាម៉ុន ស្ថិតក្នុងក្រុងសៀមរាប។
លោកវរសេនីយ៍ទោ ផេង ពេជ្រ នាយការិយាល័យនគរបាលបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី១៦ខែមិថុនាថា ជនជាតិបរទេសដែលដួលស្លាប់នោះមានឈ្មោះ SIVANANDAM KUPPOSANY ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិម៉ាឡេស៊ី ជាភ្ញៀវទេសចរណ៍កាន់លិខិតឆ្លងដែនលេខA.៣៧៩០១១៦៧២មកជាលក្ខណៈគ្រួសារ ហើយបានដួលស្លាប់នៅក្នុងបន្ទប់លេខ២០៧ជាន់ទី០១ នៃសណ្ឋាគារក្លារ៉ាម៉ុន ស្ថិតក្នុងក្រុងសៀមរាប។ លោកនាយការិយាល័យបានបន្តថា ក្រោយពីជនរងគ្រោះបានស្លាប់ កម្លាំងសមត្ថកិច្ចយើងបានធ្វើកោសល្យវិច័យដោយយកចិត្តទុកដាក់ (ថតក្បាល) ឃើញថាដាច់សរសៃឈាម និងមានឈាមកកក្នុងខួរក្បាល ដូចនេះយើងអាចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារលើសឈាម មិនតែប៉ុណ្ណោះជនរងគ្រោះមានថ្នាំលើសឈាមលេបជាប្រចាំថ្ងៃទៀតផង។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យរ៉ូយ៉ាល់ រងចាំក្រុមគ្រួសាររៀបចំសំណុំបែបបទដឹកយកទៅប្រទេសកំណើតវិញ៕13434714_280396595645320_4068250812593836457_n 13407336_280396568978656_688508697652687440_n