VIDEO កន្ទេល​ធំ​បន្លំ​ដេក​ឈ្មួញ​យក​គ្រឿងចក្រ​ឈ្មួញ​ឈូសឆាយ​ព្រៃ​ឡង់​បរិស្ថាន​និង​មេព្រៃ​បដិសេធ​ឆ្លើយ​ដាក់គ្នា​

0

កំពង់ធំៈ ដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ឋ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ក្នុងការអនុញ្ញាតិឲ្យ មានការបើកដៃឲ្យឈ្មួញ ឈូសឆាយដីព្រៃឡង់យ៉ាងអានាធិបតេយ្យ ខណៈពេលដែលព្រៃឡង់ត្រូវបាន ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ផ្តល់សារៈសំខាន់ ក្នុងការថែរក្សា និងអភិរក្យព្រៃឡង់ តែមកដល់ពេលនេះ ព្រៃឡង់កំពុងតែធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញ ហើយបាននាំយកគ្រឿអចក្រមកឈូសឆាយព្រៃ ឡង់យ៉ាងរំភើយដោយមិនខ្វល់ពីផលប៉ះពាល់ ទិដ្ឋភាពនេះ ត្រូវបានថតនៅល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅចំនុចស្ទឹងតូច ឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំ។
សកម្មភាពឈូសឆាយដីព្រៃឡង់យកធ្វើជាកម្មសិទ្ធនេះ ដោយគ្រឿងចក្រចំនួន៤គ្រឿងនេះ ក្រោយពីអ្នកសារព័ត៌មានបានទទួលដំណឹងរាយការណ៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យជួយចុះមកមើលថាព្រៃឡង់ ត្រូវបានឈ្មួញឈូសឆាយរាប់ពាន់ហិចតា ដោយជ្រោកក្រោមការបន្លំថាជាដីសម្បទានសង្គមកិច្ច ស្របពេលដែលមេព្រៃបដិសេធន៍ថាជាដីរបស់បរិស្ថាន ចំណែកបរិស្ថានឆ្លើយថាដីរបស់មេព្រៃ ភាពមិនប្រកតីនេះបាន ធ្វើឲ្យស្ថាប័នបរិស្ថាន ក្តៅស្លឹកត្រចៀក បញ្ជាផ្ទាល់ដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានឲ្យមន្ត្រីរបស់ ខ្លួនដឹកនាំកម្លាំងចុះឃាត់គ្រឿងចក្រតែម្តង ។
យោងតាមការអះអាងរបស់ប្រជាពលរដ្ឋ ដែលសុំមិនអោយបញ្ជេញឈ្មោះ ជាច្រើននាក់ បានឲ្យដឹងថាឈ្មួញឈ្មោះ ឃៀង សៀងហី និងលោក យិម គឹមលៀង និងម្នាក់ទៀតមិនស្គាល់ឈ្មោះ គឺបានប្រើល្បិចយកឈ្មោះប្រជាពលរដ្ឋទៅសុំអភិបាលខេត្តដើម្បីសុំដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ នៅពេលដែលបានហើយចំណារបស់ ខេត្តហើយចំនួនជាង២០០០ហិចតា តែឈូសឲ្យប្រជាពលរដ្ឋតែ៥០ហិចតា ចំណែកដីដែលនៅសល់គឺបក្សទាំង៣នាក់បាន ដាក់ឈ្មោះប្រជាពលរដ្ឋក្នុងម្នាក់៣ហិចតាដោយគ្រាន់តែជាការឈរឈ្មោះនិងបានទទួលកំរៃពីក្រុមឈ្មួញ ហើយក្រុមឈ្មួញទាំងនេះក៏បានអែបអាងថាជាដីរបស់ប្រជា ពលរដ្ឋដែលពួកគេបានទិញ តែភាពពិតគឺព្រៃឡង់សុទ្ធសាធ ពុំមែនដីបុស្សចំការ ដីធ្លាប់អាស្រ័យផលនោះទេគឺជាដីព្រៃស្រោង ។
លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានបដិសេធទាំងស្រុង ចំពោះការឈូសឆាយដីព្រៃឡង់នេះ ដោយសារលោកពុំបានទទួលលិខិតស្នាម ឬសេចក្តីជូនដំណឹងអ្វីទាំងអស់ ហើយក៏បានសហការយ៉ាងពេញ ទំហឹងជាមួយសមត្ថកិច្ចដើម្បីវែកមុខរក អ្នកនៅពីក្រោយខ្នងបនៃការឈូសឆាយដីព្រៃឡង់នេះ ។
លោក ឃៀង សៀងហី ជាឧក្រិដ្ឋជនព្រៃឈើ បានធ្វើសកម្មភាពឈូសដីព្រៃនេះ គ្រាន់តែលើទូរស័ព្ទលឺសុំធ្វើបទសម្ភាស គាត់និយាយបានត្រឹមតែ ខ្ញុំឈូសដីរបស់ប្រជាជន ហើយបានបិទទូរស័ព្ទពុំអាចហៅចូលបាន។
ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ បានមានប្រសាសន៍ថា ការឈូសឆាយដីព្រៃឡង់ ហើយអះអាងថាជាដីសម្បទានសង្គមកិច្ចនេះ គឺមិនពិតដូចការលើកឡើរបស់ឈ្មួញនោះទេ ព្រោះថាដីសម្បទានសង្គមកិច្ច គឺសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ឲ្យគាត់រស់នៅស្របច្បាប់ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនដីសម្បទានសង្គមកិច្ចធ្លាក់ទៅលើ ដៃឈ្មួញនោះទេ បើដីសម្បទានសង្គមកិច្ចហេតុអ្វីបានជាមិនបានដល់ដៃប្រជាពលរដ្ឋ ។

ដោយ ប៊ុន រដ្ឋា

IMG_2562 IMG_2532 IMG_2531 asset asset (2) asset (3) asset (4) asset (6) IMG_2586