ខេត្តប៉ៃលិន៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៦រវាងរថយន្តយីឌុបបុករថយន្តកាមរីគូទហើមត្រង់ចំណុចផ្លួវកោងលើកកំណាត់ផ្លួវជាតិលេខ៥៧ ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកបរយ៉ាងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចផ្លួវកោង ដោយបួងចង្កូតមិនទាន់ក៏បុកជាមួយរថយន្តកាមរីពណ៍សដែលបើកបរបញ្ច្រាស់ទឹសគ្នា យ៉ាងពេញទំហឹងលឺដូចរន្ទះបណ្តាលឲ្យអ្នកបើកបររថយន្តកាមរីកៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ។ ប្រភពព័ត៌មានបន្តឲ្យដឹងថា៖ ក្រោយពេលកើតហេតុគេឃើញរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗចំណែកឯអ្នកបើកបររថយន្តយីឌុបបានរត់គេចខ្លួនបាត់ស្រមោល ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៏ផ្លួវគោកខេត្តប៉ៃលិន បានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកក្តាមនុស្សនិងបង្កឡើងដោយរថយន្តធុនធំបើកបរក្នុងល្បឿនលឿនលុះដល់ចំណុចផ្លូវកោងក៏រេចង្កូចទៅបុកជាមួយរថយន្តកាមរីគូថហើមដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។
ប្រភពព័ត៌មានបន្តថា៖អ្នកបើកបររថយន្តកាមរីគូទហើម ស៊េរីឆ្នាំ១៩៩៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-3155 ឈ្មោះ តាំង រតនា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចំការសំរោង ឃុំចំការរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានគាបជាប់ក្នុងរថយន្ត រហូតជិត១ម៉ោងទើបគាស់យកចេញបាន និងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែដោយសាររបួសធ្ងន់ធ្ងរពេកក៏ប្រញាប់បញ្ជូនបន្តទៅមន្ទីរពេទ្យនៅប្រទេសថៃដើម្បីសង្គ្រោះជីវិតរីឯរថយន្តខូចខាតទាំងស្រុង ។ ចំណែកអ្នករួមដំណើរជាមួយរថយន្តកាមរីឈ្មោះ ប៊ុន ពៅ ភេទស្រី អាយុ៥៦ឆ្នាំមុខរបរកសិករ( រងរបួសស្រាល) ត្រួវជាម្តាយរបស់អ្នកបើកបររថយន្តកាមរី ។ ចំណែកអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោលដោយបើកបររថយន្តម៉ាកHl NOប្រភេទទ្រុងពណ៍ប្រផេះស្លាកលេខ ក6308ភព(រងខូចផ្នែកខាងតិចតួច) ។ ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខេត្តប៉ៃលិនបានយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីរង់ចាំការដោះស្រាយគ្នាតាមច្បាប់៕ 




































