ដោយ ខេង ត្តម
សៀមរាប៖ សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងបទល្មើសខេត្ត បានឡោមពទ្ធ័សិប្បកម្មកែច្នៃឈើប្រណិតមួយកន្លែង នៅក្នុងទីតាំងសមាគមសហព័ន្ធខ្មែរ.វៀតណាម សាខាខេត្តសៀមរាប មួយដង្ហើមចង្រឹតរួចក៍ដកថយទៅវិញ ក្រោយមានការអះអាងថាមានច្បាប់។
ហេតុការណ៏នេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៦ ក្នុងទីតាំងសហគមន៏សហពន្ធ័ខ្មែរ.វៀតណាម ដែលស្ថិតក្នុងភូមិជល្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
យ៉ាងណាក៏ដោយសមត្ថកិច្ចនគរបាល ដែលពង្រាយកម្លាំងឡោមពទ្ធ័ ពុំបានអនុវត្តតាមគោលការ ដូចការចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើ ពីពេលមុនៗនោះទេ ដោយរងចាំចំណាត់ការពីស្ថាបន័តុលាការ។លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា នៅរសៀលថ្ងៃដដែលនេះ កម្លាំងរបស់លោកស្ថិតនៅទីតាំងស្តុក បទល្មើសនៅឡើយទេ។ តែក៏មិនបានទាន់ហ៊ានធ្វើអ្វីនោះដែរ ទោះបីបានសហការជាមួយរដ្ឋបាលព្រៃឈើ និងប៉ូលិសអន្តោប្រវេសន៏ហើយក៏ដោយ ពីព្រោះរងចាំការសម្រេចពីស្ថាបន័តុលាការ។ តែអ្វីដែលបានរកឃើញនោះ គឺមានម៉ាស៊ីនកែច្នៃឈើធុនតូចមួយគ្រឿង និងធុនធំមួយគ្រឿង រួមទាំងឈើប្រហែល៤ទៅ៥ម៉ែត្រគូប។ តែការសម្រេចរឹបអូស ឬ យ៉ាងណានោះ ខាងអយ្យការជាអ្នកសម្រេច។នៅរសៀលថ្ងៃដដែលលោកសំ រិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប បានឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចពុំបានរឹបអូសឈើទាំងនោះ នោះទេ ដោយសាគាត់មានច្បាប់(ឈើទិញពីដេប៉ូ)។ លោកបន្តថា ចំពោះម៉ាស៊ីនទាំងនោះ ក៏មិនរឹបអូសដែរ ដោយសាយកមកជ្រៀកឈើដើម្បីជួសជុលនិងកែច្នៃក្នុងសមាគមន៏។
ចាប់គ្រៀកម្ចាស់សិប្បកម្មហើយលែងទៅវិញ តែគេបានស្គាល់ថាម្ចាស់សិប្បកម្មខាងលើមានឈ្មោះ យ៉ុង ជាជនជាតិវៀតណាម៕




































