ខេត្តកែប៖ ព្រឹកថ្ងៃទី០១ខែវិច្ឆិការ ឆ្នាំ២០១៦ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យសភាពការណ៍លទ្ធផលការងារប្រចាំខែ តុលា និងលើកទិសដៅការងារខែវិច្ឆិការ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយត្រី អុីង សំអុល ស្នងការនគរបាលខេត្តកែប ដោយមានការចូលរួមពីលោកស្នងការរងទទួលផែន មន្ត្រីដឹកនាំគ្រប់ថានានុក្រម ខេត្ត ក្រុង ស្រុក ក្រុមចំរុះចុះជួយប៉ុស្តិ៍រដ្ឋបាល និងប៉ុស្តិ៍រដ្ឋបាលចំនួន១០៩នាក់។
១ សភាពការណ៍និងលទ្ធផលការងារក្នុងខែតុលា ២០១៦ បទល្មើសព្រហ្មទ័ណ្ឌកើតឡើងករណីប្លន់សំលាប់យកក្រវិលកាឡៃ១លើក ពីថ្ងៃទី១៦.តុលា.ឆ្នាំ២០១៦ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ករណីចូលលួចទ្រព្យសម្បត្តិ(លួចមាស)១លើក កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ករណីទាំងពីរលើកបង្ក្រាបបានជាក់ស្តែងដោយចាប់ជនសង្ស័យ២នាក់ ស្រី១នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមច្បាប់ ។
ដោយឡែកករណីគាស់ផ្ទះប្រធានឃុំពងទឹក ស្រុកដំណាក់ចង្អើរ ចូលលួចយកលុយ,ករណីលួចម៉ូតូនៅផ្សារដំណាក់ចង្អើរ និងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប (សរុប៣ករណី) យើងកំពុងបន្តការស្រាវជ្រាវ។
២ ការិល័យកណ្តាលប្រឆាំងបទល្មើសបានអប់រំមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបាន២៥នាក់ រកឃើញអ្នកជាប់សារធាតុញៀនចំនួន៧នាក់,អត់មានសារធាតុញៀនចំនួន៩នាក់ និងអស់សារធាតុញៀនពីក្នុងទឹកនោមចំនួន ៩នាក់។
៣ បានបើកវគ្គពង្រឹងសមត្ថភាព ការងារពន្លត់អគ្គីភ័យចំនួន 3លើក (១សប្តាហ៍១លើក) ដើម្បីរំឭក និងធ្វើឱ្យមន្ត្រីមានការយល់ដឹង ស្ទាត់ជំនាញលើការងារស្នូល ដែល១លើក មានមន្ត្រីចូលរួមចំនួន៣៩នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង។
៤ បន្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់តាំងអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បានលទ្ធផលល្អ ជាពិសេសរក្សាសន្តិសុខ សណ្តាប់ធ្នាប់ដំណើរការចុះឈ្មោះបោះឆ្នោតបានល្អគ្រប់ឃុំ សង្កាត់។
៥ អំពីការងារបន្តចំពោះមុខ:ទី១ ពង្រឹងការអនុវត្តតាមសេចក្តីនែនាំលេខ០២៨សណន ស្តីពីវិធានការណ៍បង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃ២៦ ឆ្នាំតុលា ឆ្នាំ២០១៦ នៅក្រសួងមហាផ្ទៃ។
ទី២ បន្តអនុវត្តការងារជំនាញតាមផែនការលេខ ០៣៨ថក ចុះថ្ងៃ ២៩.ខែតុលាឆ្នាំ២០១៦របស់ស្នងការដ្ឋាននគរបាលខេត្តកែប។
ទី៣ ត្រៀមលក្ខណះសម្បត្តិដើម្បីអនុវត្តផែនការនិងការងារចាំបាច់ចំពោះមុខមួយចំនួនទៀត ដើម្បីរួមចំណែកពង្រឹងសន្តិសុខ នៅមូលដ្ឋាន ផ្តល់សេវាជូនប្រជាជន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ បានល្អស្របតាមការនែនាំពីថ្នាក់លើ ។
ដោយឡែកព្រឹកថ្ងៃ០១,ខែវិច្ឆិកាឆ្នាំ២០១៦លោកឧត្តមសេនីយត្រីស្នងការនគរបាលខេត្តរួមជាមួយលោកស្នងការរង លោកប្រធានក្រុមចំរុះនគរបាលខេត្តចុះជួយប៉ុស្តិរដ្ឋបាលអូរក្រសារក្រុងកែប ក៏បានចុះសួរសុខទុក្ខ លោកឆាយ សុខាប្រធានប៉ុស្តិអូរក្រសារ(ដែលទើបមកពីសំរាកព្យាបាលជំងឺដោយគ្រោះថ្នាក់ចរាចរនៅមន្ទីរពេទ្យខេត្តគៀនយ៉ាង វៀតណាម)ព្រមទាំងបាននាំយកថវិកា២០ម៉ឺនរៀល អង្ករ50kgទឹកដោះគោឆៅមួយឡូត្រីខកំប៉ុងមួយឡូជូនផងដែរ។សូមបញ្ជាក់ថា លោកឆាយ សុខា បានរងគ្រោះថ្នាក់ដោយដួលម៉ូតូ ហើយក្រោយកើតហេតុ អង្គភាពបានជួយដឹកទៅពេទ្យខេត្តគៀនយ៉ាងដើម្បីសង្រ្គោះនឹងបានចាត់លោកស្នងការរងនាំយកថវិកាទៅឧបត្ថម្ភបន្តបន្ទាប់ផងដែរ៕