មន្ត្រីយោធាម្នាក់ដឹកឈើប្រណិតទៅលក់នៅប្រទេសវៀតណាម ខណៈពេលដែលយុទ្ធនាការបង្ក្រាបយ៉ាងក្ដៅគគុកពីរសំណាក់ក្រុមការងារចុះស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងតែចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តរតនគិរី

0

ដោយ យក្ខឡោម

ខេត្តរតនគិរី:៖ កាលពីរថ្ងៃទី ២ខែវិច្ឆិកាឆ្នាំ២០១៦នៅវេលាម៉ោង៤នឹង៣០នាទីរថយន្តម៉ាក NISAN ព៌ណក្រហមដែលមានផ្លាកលេខB 91522k ដែលដឹកឈើប្រណិតចេញពីរimg_20161103_135850ក្រុងបានលុងតាមកំណាត់ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅលក់នៅប្រទេសវៀតណាមដែលត្រូវបានគេស្គាល់ឈ្មោះថា សារី លុច ដែលជាមន្ត្រីយោធាវរសេនាតូចអន្តរាគមន៍លេខ១
ដែលចាំយកលុយពីរបទល្មើសព្រៃឈើផង បង្ក្រាបបទល្មើសផង ហើយថែមទាំងដឹកជញ្ជូនបទល្មើសទៀតដោយបុរសជើងខ្លាំងរូបនេះធ្វើទៅបានយ៉ាងរលូនដោយគ្មានសមត្ថកិច្ច រឺ មន្ត្រីជំនាញណាម្នាក់ ជាពិសេសកម្លាំងរបស់
កងរាជអាវុធហត្ថលើផ្ទៃប្រទេសក៍មិនហ៊ានធ្វើការបង្ក្រាបដែរ។img_20161103_135842

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា គ្មានអ្នកណាហ៊ានធ្វើអីគេទេព្រោះបុរសជើងខ្លាំងឈ្មោះ លុច រូបនេះជាតំណាងឲ្យថ្នាក់ខេត្តមួយរូបហើយក៍ជាអ្នកប្រមូលសេដ្ឋកិច្ចពីរបទល្មើសនៃការដឹកជញ្ជូនឈើទាំងនេះឲ្យថ្នាក់ខេត្តផងដែរដូច្នេះហើយទើបគ្មានអ្នកណាហ៊ានប៉ះពាល់មិនតែប៉ុណ្ណោះមន្ត្រីយោធាជើងខ្លាំងរូបនេះថែមទាំងគំរាមមកលើអ្នកសារព័ត៌មានថា បើអ្នកណាម្នាក់ហ៊ានចុះផ្សាយពីររូបគេ គេនិងប្ដឹង ហើយនិងមានវិធានការជាមិនខានយើងរងចាំមើលថា តើថ្នាក់ខេត្តក៍ដូចជាអង្គភាពរបស់មន្ត្រីជើងខ្លាំងរូបនេះនិងមានចំណាត់ការបែបណាទៅលើបុគ្គលរូបនេះ? ៕

img_20161103_135846img_20161103_135839