កំពង់ស្ពឺ៖ ក្រុមអ្នករកសុីដឹកឈើតូចតាចតាមផ្លូវភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ផ្លូវទៅតេទឹកពុៈ និងមួយក្រុមទៀតដាក់នៅផ្លូវលេខ44 មុខប៉ូលីសប៉ុស្តិ៍នគរបាល ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយសមត្ថកិច្ចចំរុះស្រុកឱរ៉ាល់មានកម្លាំង បរិស្ថានដែនជំរក មេព្រៃ ប៉េអឹម ប៉ូលីសស្រុក ប៉ូលីសឃុំ និងយោធាវរសេនាតូច313។ល។ ថាបានធ្វើការបង្ក្រាបតែរថយន្តតូចតាចរបស់ប្រជាពលរដ្ឋក្រីក្រ ដោយឡែកពួកឈ្មួញធំៗដូចជាក្រុមលោក ជឿង ថេង និងលោក ជួន ឡងឌី និងលោក ស គឺពួកគេដឹករាល់ថ្ងៃរាល់យប់ហើយសុទ្ធតែឈើប្រណិតថែមទៀត។ ប្រភពបានបញ្ជាក់ថាក្រោយពីមានសារាចរណ៏ណែនាំលេខ05 របស់រាជរដ្ឋាភិបាល មកអាជ្ញាធរស្រុកឱរ៉ាល់បានបង្កើតក្រុមការងារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងដែនរដ្ឋបាលស្រុកឱរ៉ាល់ លេខ022 សសរ ដែលមានសមាសភាពរហូត26នាក់។ ក្រុមការងារនេះត្រូវបានគេដឹងថាដឹកនាំដោយលោក ប៊ុន វិចិត្រ ជាអភិបាលរងស្រុក ហើយជាញឹកញាប់គេបានឃើញក្រុមការងារនេះបានដើរដាក់បារ៉ាស់តាមផ្លូវក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ ។ជាក់ស្តែងកន្លងមកក៏គេបានឃើញក្រុមការងារនេះបានបង្រ្កាបបានរថយន្តដឹកឈើតូចតាច 3ទៅ4គ្រឿងដែរ ប៉ុន្តែគេឆ្ងល់ថាចុះរថយន្តមេឈ្មួញធំៗខាងលើដឹករាល់យប់ កាត់បរិស្ថានដែនជំរក កាត់មុខសាលាស្រុក និងកាត់មុខស្នាក់ការមេព្រៃទាំងអស់ មិនឃើញបង្រ្កាប ឬក៏ឡានឈើទាំងនោះរបស់មេឈ្មួញធំៗនោះចេះហោះ? ម៉្យាងទៀតក្រុមឈ្មួញទាំងនោះដឹកឈើស្ទើអស់ពីព្រៃហើយហេតុអីក៏បង្ក្រាបមិនបានសោះ ???ហើយយកឡេះខ្លាំងជាងនេះទៀតក្រុមការងារខាងលើត្រូវបានអ្នកស្រុកដាក់ឈ្មោះក្រុមត្រីងៀតឆ្លៀតពង ទៅវិញមែនរឺទេ?
សូមថ្នាក់លើជួយពិចារណាផង! ធ្វើយ៉ាងនេះរាស្រ្តស្លាប់អស់ហើយ ៕