ខេត្តព្រះសីហនុ៖កប៉ាល់កម្មសិទ្ធសាកលវិទ្យាល័យជលផលរបស់ប្រទេសជប៉ុនមួយគ្រឿងបានចូលចតនៅខេត្តព្រះសីហនុដើម្បីធ្វើកម្មសិក្សាស្រាវជ្រាវផ្នែកធនធានជលផលរយៈពេល១៦ថ្ងៃនិងផ្តល់បទពិសោធដល់មន្ត្រីជលផលកម្ពុជាក្នុងការគ្រប់គ្រងនិងរក្សាការពារធនធានជលផលក្នុងសមុទ្រ។
ក្នុងដំណើរកម្មសិក្សាស្រាវជ្រាវនេះមាននិស្សិតមកពីសាកលវិទ្យាល័យខាងជលផលរួមទាំងនាវិកផងដែលមកពីជប៉ុនចំនួន៩២នាក់ មកពីប្រទេសថៃចំនួន ៤នាក់ និងមានមន្ត្រីជលផលរបស់ព្រះរាជាណាចក្រកម្ពុជាយើងចំនួន៥នាក់ផងដែរដែលនឹងចូលរួមក្នុងដំណើសិក្សាស្រាវជ្រាវនេះ។
ទីតាំងដែលគ្រោងនឹងធ្វើការស្រាវជ្រាវនេះមានចំនួន២៣ទីតាំង ស្ថិតក្នុងខេត្តព្រះសីហនុនិងខេត្តកោះកុង។
ចំពោះខេត្តកំពតក៏មានគំរោងទៅសិក្សាស្រាវជ្រាវដែរតែមិនអាចទៅបានដោយសារទឹកសមុទ្រនៅខេត្តកំពតរាក់ នាវាជលផលនេះធំមិនអាចចរបាន។
នាវានេះចូលចតនៅកំពុងផែស្វយត័ក្រុងព្រះសីហនុចាប់ពីថ្ងៃទី៣ វិច្ឆិកា ២០១៦ រហូតដល់ថ្ងៃទី១៨ វិច្ឆិកា ២០១៦ និងចេញដំណើរត្រឡប់ទៅវិញនៅថ្ងៃទី១៩ វិច្ឆិកា ២០១៦ ។
នេះយោងតាមការងោយដឹងពីមន្ត្រីជលផលកាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៦នេះ។
មន្ត្រីជលផលដដែលនោះបានអោយដឹងទៀតថា នេះជាលើកទី៣និងក៏ជាលើកចុងក្រោយដែរដែលនាវារបស់សាកលវិទ្យាល័យជលផលរបស់ជប៉ុនបាននាំក្រុនិស្សិតមកសិក្សាស្រាវជ្រាវនៅកម្ពុជាអំពីធនធានជលផលនៅសមុទ្រខ្មែរយើងនេះបន្ទាប់ពីចប់កម្មវិធីសិក្សានៅសាលា។
មន្ត្រីជលផលខាងលើក៏បានបញ្ជាក់បន្ថែមថា៖បន្ទាប់ពីបានបញ្ចប់ការសិក្សាស្រាវជ្រាវនៅកម្ពុជាយើងក្រុមនិស្សិតជលផលជប៉ុនទាំងនេះនឹងបន្តសិក្សានៅប្រទេសដទៃទៀតក្នុងតំបន់អាស៊ានយើងនេះដែរ។
ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងបីលើកនៅព្រះរាជាណាចក្រកម្ពុជានេះនឹងទុកសំរាប់ផ្តល់ជូនជាមេរៀននិងបទពិសោធដល់មន្ត្រីជលផលកម្ពុជាយើងសំរាប់ការគ្រប់គ្រងធនធានជលផលទាំងនោះអោយមានប្រសីទ្ធភាពដើម្បីធានានិរន្តរភាពនៃជលផលក្នុងសមុទ្រទៅថ្ងៃអនាគត៕