កំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែវិច្ចកំកា ឆ្នាំ២០១៦កម្លាំងស្នង
ការនគរបាលខេត្តកំពត បានមកសហការណ៏ជាមួយកម្លាំងនៃមន្ទីរយុត្តិធម៏កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នឹងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកសំរោងទង ឈានទៅឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ មុំភារិត ភេទប្រុស អាយុ20 ឆ្នាំមុខរបយោធា ឋានៈជាពលបាលឯក អង្គភាពបញ្ជាដ្ឋានកាំភ្លើងធំទន្លេកន្ទឹល មានទីលំនៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យខេត្តកំពត បានធ្វើឡើងទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លេខ16 អយក/16 ថ្ងៃទី02-11-2016 ពីបទលួងលោមសេពសន្ថវះ នឹងគំរាមសម្លាប់គូរដណ្តឹងរួចមក ហើយគេចខ្លួន ។
ករណីបានឃាត់ខ្លួននេៈនៅចំណុច ភូមិត្រពាំងអំពឹល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នត្រូវកំលាំងមន្ទីរយុត្តិធម៏ បានប្រគល់ជនសង្ស័យ ទៅអោយស្នងការនគរបាល ខេត្តកំពតដើម្បីបន្តនីតិវិធី ៕