ដោយ ខេង ឧត្តម
សៀមរាប៖ បទល្មើសជលផលត្រូវបានគេប្រទះឃើញដាក់ពេញផ្ទៃទឹក ក្បែរច្រមុះនាយផ្នែក និងនាយសង្កាត់ចុងឃ្នាស ក្នុងព្រៃលិចទឹកតាមបណ្តោយមាត់ប្រឡាយ ក្នុងដែនគ្រប់គ្រងរបស់ លោក វ៉ាន់ដេត នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម រាប់ពាន់ម៉ែត្រប្រទាក់ក្រឡាពេញព្រៃ តែពុំត្រូវបានយកចិត្តទុកដាក់ បង្រ្កាបនោះទេ ជាហេតុធ្វើអោយមានការសង្ស័យថា ប្រហែលជាលោកនាយសង្កាត់ នាយផ្នែកត្រូវរ៉ូវគ្នាអស់ហើយទើបបានជាមានការបើកភ្លើងខៀវអោយឈ្មួញដាក់បទល្មើសនេសាទដោយមិនញញើតច្បាប់។
ជាក់ស្តែងបទល្មើសប្រភេទរបាំងសាច់លបរ៉ាវ ក្រឡាញឹក បានដាក់ក្នុងព្រៃលិចទឹកក្បែររុន្ទច្រមុះសមត្ថកិច្ច រដ្ឋបាលជលផលភ្នំក្រោម ស្ថិតនៅចំនុចពពាយ និង ចំនុចកោះភេ និងតាមបណ្តាយមាត់ទន្លេរ ពោពេញទៅដោយបទល្មើសពេញត្រៀបត្រា តែពុំមានសមត្ថកិច្ចណាយកចិត្តទុកដាក់បង្រ្កាបនោះទេ ក្នុងអ្នកដាក់បទល្មើសម្នាក់ឈ្មោះលោក យឿម និងលោក ជា បានអះអាងថា ការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នេះ មុននឹងដាក់គឺបានជួបជាមួយជំនាញរដ្ឋបាលជលផល និងបរិស្ថានអស់ហើយ ទើបបានហ៊ានដាក់នោះ។
ទាក់ទិននឹងការបណ្តែតបណ្តោយឲ្យមានការដាក់ បទល្មើសដោយខុសច្បាប់នេះ លោកព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផលខេត្តសៀមរាប ពុំអាចធ្វើការសុំបំភ្លឺតាមទូរស័ព្ទបានទេ ទោះជាខលចូលចង់បែកមរដៃក៏ដោយ ក៏ពុំមានការទទួលនោះទេ ដោយសារតែលោកព្រិន សាវិន ជានាយខណ្ទចងមុង មិនទំលាប់លើក ទូរស័ព្ទអ្នកសារព័ត៌មាន ព្រោះខ្លាចការបំភ្លឺពីការពិត។
ទាក់ទិននឹងការចោទប្រកាន់ថា ថាសមត្ថកិច្ចរដ្ឋបាលជលផលភ្នំក្រោម អសមត្ថភាពក្នុងការបង្រ្កាបបទល្មើស នេសាទ លោក វុធនាយសង្កាត់រដ្ឋបាលជលផលចុងឃ្នាស បានបំភ្លឺតាមទូរស័ព្ទថា លោកមួយរយះនេះមិន បានចុះបង្រ្កាបនោះទេ ដោយសារតែជារដូវបើកនេសាទទើបរយាបន្តិច តែលោកនឹងរៀបចំកម្លាំងចុះបង្រ្កាបនៅថ្ងៃច័ន្ទខាងមុខនេះ តែវាមានផលពិបាកថា នៅពេលចុះទៅបែកការ ហើយអ្នកដាក់បទល្មើសសារវិញអស់។
តែទោះជាលោក នាយសង្កាត់អះអាដូចនេះ គឺជាវាគ្រាន់តែជាលេសដោះសារមួយប៉ុណ្ណោះ ដោយសារតែ បទល្មើសនេសាទប្រភេទរបាំងលបរ៉ាវនេះ មិនអាចនិងសារថាយ៉ាងងាយស្រួលដូចមាត់នោះទេ ក្នុងនោះលោក វ៉ាន់ដេត នាយផ្នែករដ្ឋបាលជលផលភ្នំក្រោម បានបញ្ជាក់ថាតាមទូរស័ព្ទថា លោកនឹងអោយកម្លាំង ចុះទៅមើល ដោយសារតែលោកជាប់រវល់ទៅទទួលអ្នកឆក់ត្រីនៅស្រុកស្វាយលើ ទើបពុំអាចចុះបង្រ្កាប បាន ៕