សួន លីណា
ព្រះវិហារ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការ ភូមិ ធម្មជាតិសម្តេចតេជោ បានចុះឃាត់ខ្លួនកាលពីវេលាម៉ោង១៥ ០០នាទី ល្ងាចថ្ងៃ ទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ ពាក់ព័ន្ធ និងករណីចែកចាយប្រើប្រាស់នូវសារធាតុញៀន ឋិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹង នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ក្នុងការចុះបង្រាប់ករណីរជួញដូរ និងចែកចាយចែក ខុសច្បាប់នូវសាធាតុញៀនខាងលើនេះ លិទ្ធផលដែលទទួលបានគឺឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ គុំ ហេង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងនោះកម្លាំងបានធ្វើការដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៏សថ្លាចំនួន១កញ្ចប់តូច ម៉ូតូចំនួន២គ្រឿង ទូរស័ព្វដៃចំនួន១ លុយខ្មែរ៣.៧២០.០០០៛ (បីលានចិតសិបពីម៉ឺនរៀល) ប្រាក់ដុល្លា១ដុល្លា ប្រាក់បាត២០បាត លិខិតឆ្លងដែនចំនួន១ រួមទាំងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ ។ លោកបន្តថា បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកំលាំងជំនាញរៀបចំក៍សាងសំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់ ។ លោកអនុសេនីយ៍ឯក បានបញ្ជាក់ជាចុង ក្រោយថា ចំពោះការចុះប្រតិបត្តិការបង្រ្កាប់ករណីជួញដូរ និងចែកចាយសារធាតុញៀន រួមទាំងល្បែងស៊ីសាងគ្រប់ ប្រភេទ នៅក្នុងដែនដែលទទួលខុសត្រូវ និងបន្តចុះបង្ក្រាប់ដូចភ្លៀងរលឹម ដើម្បីរក្សាសេចក្តីសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ៕