កំពង់៖ សមត្ថកិច្ចឈូសឆាយដីព្រៃអត់ច្បាប់នៅតែបន្តកើតមានយ៉ាងអាណាធិបតេយ្យបើទោះបីជាមានការចុះបង្ក្រាបខ្លះៗក៏ដោយ ជាក់ស្តែងនៅរសៀលថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៦នេះ ស្ថិតគ្រឿងចក្រអាបុល១គ្រឿងបានឈុសឆាយដីព្រៃនៅចំនុចព្រំប្រទល់ ស្រុកសំបូរនិងស្រុកប្រាសាទបល្ល័ង្ក ខាងក្រោយភូមិខ្មាក់ ឃុំសាលាវិស័យ ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោងចុះឃាត់ទុក បញ្ឈប់សកម្មភាព ដើម្បីសាកសួររកឯកសារច្បាស់លាស់។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា គ្រឿងចក្រមួយគ្រឿងនេះទើបតែចូលឈូសឆាយបានចំនួន២ថ្ងៃទេ តែត្រូវបែករឿងដល់កម្លាំងសមត្ថកិច្ចជំនាញ ក្រោមការបញ្ជាផ្ទាល់ពីលោកអ៊ិតសុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ទើបនៅរសៀលថ្ងៃទី៤ខែវិច្ឆិកានេះសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្ទោង ចុះទៅឃាត់គ្រឿងចក្រមិនឲ្យធ្វើឈូសឆាយទេ ព្រមទាំងឃាត់ខ្លួនអ្នកបើកគ្រឿងចក្រយកទៅសាកសួរនៅសង្កាត់រដ្ឋបាលព្រៃឈើប្រសាទបល្ល័ង្ក
លោក តឹបញាតា នាយខ័ណ្ឌ រដ្ឋបាលព្រៃឈើកំពង់ធំ!បានឲ្យដឹងនៅរសៀលថ្ងៃដដែលនេះថា ចំពោះគ្រឿងចក្រអាបុល១គ្រឿងនោះ លោកបានបញ្ជាឲ្យកម្លាំងផ្នែកស្ទោងឃាត់សិន រង់ចាំសាកសួររកឯកសារច្បាស់លាស់ ចំនែកអ្នកបើកគ្រឿងចក្រម្នាក់នោះកំពុងតែសាកសួរនៅរដ្ឋបាលព្រៃឈើ!សមត្ថកិច្ចបានបន្តថាម្ចាស់គ្រឿងចក្រនោះឈ្មោះណាង បានសុំច្បាប់កាយដីយកទៅធ្វើផ្លូវ! តែបែរជាកម្មករបើកគ្រឿងចក្រទៅឈូសឆាយដីព្រៃហាមឃាត់ទៅវិញ។
ម្ចាស់គ្រឿងចក្រឈ្មោះ ណាង បានឆ្លើយថាខ្លួនគេបានស្នើសុំទៅអាជ្ញាធរស្រុកនិងមេឃុំ រួចហើយព្រោះគ្រាន់តែឈូសកាយដី របស់គាត់សម្រាប់ធ្វើផ្លូវទេ និងយកកន្លែងដាក់គ្រឿងផង! ជាមួយគ្នានេះដែរលោកអ៊ិតសុធា ព្រះរាជអាជ្ញសាលាដំបូងកំពង់ធំ បានប្រាប់ថាលោកកំពុងតែ បញ្ជាឲ្យសមត្ថកិច្ចជំនាញចុះមើលផែនទី ចុចជីប៊ីអេស និងចាត់ការតាមច្បាប់ផ្លូវហើយ ៕