ខេត្តកំពត៖នៅវេលាព្រឹកម៉ោង៧:៣៥នាទី ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ បានយកគោទៅចងក្បែធ្លុកទឹក ក្រោមប្រឡាយផ្លូវជាតិលេខ០៣ បានប្រទះឃើញសាកសពរុំព័ទដោយស្កុតផ្លាស្ទិចភួយនិងកន្ទេលផ្លុងចោលជិតម៉ាត់ទឹក ក្បែចិញ្ចើមផ្លូវ ត្រង់ចំណុចស្ពានអូរក្រសា ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។បើតាមប្រភពពីសម្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃិន នី ហៅ លក ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ ភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ក្នុងករណីឃាតកម្មនេះដែរ ក្រុមគ្រួសារសាច់ញ្ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែ តុលាឆ្នាំ២០១៦។ ក្នុងពេលដឹកភ្ញៀវពីកំពត ទៅភ្នំពេញ។
សំភារៈ ដែលបាត់បង់ រថយន្ត កាមរីហើមព័ណសំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ-2C 98 11និងទូរស័ព្ទដៃ១គ្រឿងស៊ីម២។បើតាមការសន្និដ្ឋានរបស់សម្ថកិច្ចបច្ចេកទេស បានបញ្ជាក់ថា នេះគឺជាករណីប្លន់សំលាប់។ ចំណែកឯសាកសពក្រោយពិនិត្យរួចរាល់ហើយបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិផងដែរ។បច្ចុប្បន្ននេះសម្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខរកជនដែលជាឃាតករដៃដល់ចាប់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕