ខេត្តេព្រះសីហនុ៖ស្របពេលប្រទេសមានសុខសន្តិភាពពេញលេញនិងមានចំណងមិត្តភាពយ៉ាងរឹងមាំជាមួយប្រទេសចិនផងដែរក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែនបានធ្វើអោយកម្ពុជាមានការរីកចំរើនជាលំដាប់។វិនិយោគិនពីគ្រប់ទឹសទីដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក៍មានកាកើនឡើងយ៉ាងច្រើនឡើងៗជារៀងរាល់ឆ្នាំដែ។
ជាក់ស្តែងនៅថ្ងៃទី៤ខែវិច្ឆិកា ២០១៦នេះ គណៈប្រតិភូជាន់ខ្ពស់ក្រុងស៊ីចូវក៍បានចូលជួបសំណេះសំណាលជាមួយគណៈអភិបាលខេត្តព្រះសីហនុដើម្បីស្វែងរកទំនាក់ទំនងក្នុងការវិនិយោគផងដែរ នៅសាលាខេត្តព្រះសីហនុ។ ជាងនេះទៀតខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលបានសម្រេចថាជាខេត្តតំបន់សេដ្ឋកិច្ចពិសេសឧស្សាហកម្មគំរូពហុបំណង និងជាបំពង់កសេដ្ឋកម្ពុជាដ៍មានសក្តានុពលផងដែរ។
លោក យន្ត មីន បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ក្រុងស៊ីចូវថា ខេត្តព្រះសីហនុគឺជាខេត្តដ៍មានសក្តានុពលសេដ្ឋកិច្ច ពិសេសវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងទៀត។
ខេត្តនេះមានប្រពន្ធ័គមនាគមន៍ល្អ ទាំងផ្លូវគោក ផ្លូវដែក កំផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ តំបន់ឧស្សាហកម្ម ឆ្នេរខ្សាច់ស្រស់ស្អាត កោះ ទឹកធ្លាក់ ព្រៃភ្នំ ដីស្រែចំការមានជីជាតិទៀតផង មួយវិញទៀតប្រជាជនកម្ពុជាមានចរិតស្មោះត្រង់រាក់ទាក់និងចូលចិត្ត ស្រលាញ់រាប់អានប្រជាជនចិនដូចបងប្ងូនដែរ។
ពាក់ពន្ធ័នឹងការចរាចរណ៏តាមអាកាស លោក អភិបាលខេត្តព្រះសីហនុ យន្ត មីន ក៏បានជំរុញអោយមានជើងហោះហើរត្រង់ពីក្រុងស៊ីចូវ មកខេត្តព្រះសីហនុតែម្តងប្រសិនជាអាច។
លោក ងភិបាលខេត្ត យន្ត មីន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះខេត្តព្រះសីហនុកំពុងតែអភិវឌ្ឍប្រពន្ធ័គមនាគមន៍អោយកាន់ប្រសើរថែមទៀតដើម្បីឆ្លើយតបទៅនឹងផែនការអភិវឌ្ឍឆ្នាំ២០១៥ ២០២៥ នឹងប្រែក្លាយខេត្តព្រះសីហនុអោយទៅជាខេត្តតំបន់សេដ្ឋកិច្ចឧស្សាហកម្មគំរូពហុបំណងរបស់កម្ពុជាសំរាប់ទាក់ទាញអ្នកវិនិយោគបន្ថែមទៀត។
លោក យន្ត មីន បានអោយដឹងថានៅឆ្នាំ២០១៧ខាងមុខនេះ ខេត្តព្រះសីហនុនឹងត្រូវបានកសាងផ្លូវល្បឿនលឿនមួយខ្សែថែមទៀតដើម្បីបំរើមធ្យោបាយដឹកជញ្ជូនពីភ្នំពេញទខេត្តព្រះសីហនុដែលជាគំរោងរបស់ប្រទេសចិន។
លោកអភិបាលខេត្ត យន្ត មីន ក៍បានស្នើដល់ប្រតិភូក្រុងស៊ីចូវអោយជួយទាក់ទាញអ្នកវិនិយោគចិនដើម្បីមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀតខណៈកម្ពុជាត្រូវបានអនុគ្រោះពន្ធ។
ជាការឆ្លើយតប លោក U Rongqi ប្រតិភូក្រុងស៊ីចូវ បានសន្យាថា លោកនឹងយកដំណឹងអំពីសក្តានុពលខេត្តព្រះសីហនុក៍ដូចជាសំណូមពររបស់អភិបាលខេត្តព្រះសីហនុទៅផ្សព្វផ្សាយដើម្បីអោយអ្នកវិនិយោគចិនបានដឹងដើម្បីនឹងមកបណ្តាក់ទុនវិនិយោគតាមវិស័យផ្សេងៗនៅខេត្តព្រះសីហនុនេះ។
លោក U Rongqi ក៍បានលើកឡើងទៀតថា កម្ពុជា ចិន ជាមិត្តដ៏ល្អជាមួយគ្នាជាយូរយាណាស់មកហើយ។លោកក៍បានលើកសសើរប្រជាជនកម្ពុជាដែលស្រឡាញ់រាប់អានប្រជាជនចិននិងស្មោះត្រង់នឹងគ្នាតាំងពីដើមរៀងមក។
គួរបញ្ជាក់ផងែរថាខេត្តព្រះសីហនុចាប់តាំងពី លោក យន្ត មីន ចូលកាន់តំណែងនជាអភិបាលខេត្តមកគេសង្គេតឃើញថាមានការប្រែមុខមាត់ថ្មីគួរជាទីមោទននិងត្រូវបានពលរដ្ឋលើកសសើរ លោក យន្ត មីន ថាជាអភិបាលខេត្តដែលល្អហើយសមញ្ញ គួរអោយគោរពនិងគិតគូដល់សុខទុក្ខប្រជាជនខុសពីថ្នាក់ដឹកខេត្តមុនៗមួយចំនួនទៀតឆ្ងាយណាស់៕