សៀមរាប៖ បទល្មើសនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅតំបន់ចុងឃ្នាស បឹងពពាយ បឹងក្បាលថ្លោល ពាមតាអួរ ព្រែកដូនមាស ព្រែកទាល ក្នុងទឹកដីខេត្តសៀមរាបមានច្រើនស្អេកស្កះ ព្រោៈសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធគ្មានការបង្រ្កាប់ទោៈបីលោកអភិបាលខេត្តធ្លាប់បានបញ្ជាក់ពីការយកចិត្តទុកដាក់ទប់ស្កាត់ បទល្មើស នេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ក៏ដោយ ក៏បទល្មើសទាំងនេៈកើតពេញបន្ទុក។ ជាក់ស្តែងកាលពីថ្ងៃ០៣ ខែតុលា ២០១៦ នេះ ប្រជាពលរដ្ឋ រស់នៅតាម បណ្តាសង្កាត់មួយចំនួន ក្នុងខេត្តសៀមរាប បានឲ្យដឹងថា ក្រុមជនល្មើសប្រើ ឧបករណ៍ នេសាទ ខុសច្បាប់ បំផ្លាញធនធានមច្ឆជាតិ នៅតំបន់ចុងឈ្នៀស តាមអំពើចិត្ត ដោយគេសង្ស័យថា មានការបើកដៃ ពីក្រុមមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ សូម្បីតែនៅចំណុចមួយចំនួន ដែលនៅមិនឆ្ងាយពីស្នាក់ការជលផលផងនោៈ ក៏មានបទ ល្មើស នេសាទកើតទ្បើងយ៉ាងពេញបន្ទុកផងដែរ ដោយសារមន្ត្រីជលផល និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការ បង្ក្រាបទ្បើយ ។
ក្រុមជនល្មើសបានប្រើសាច់អួនស្បៃមុង មានបណ្តោយ រាប់ពាន់ម៉ែត្រ រាប់សិបកន្លែង សម្រាប់ចាប់ត្រីយកមកធ្វើ នុយក្រពើ នុយត្រីឆ្ដោរ នុយត្រីអណ្ដែង ទោៈបីរាជរដ្ឋាភិបាលអោយចិញ្ចឹមបែបលក្ខណះនុយ សុប្បនិមិត្ត ក៏ដោយ ការអនុវត្តន៍ច្បាប់របស់មន្រ្ដីថ្នាក់ក្រោមផ្ទុយស្រលៈពីច្បាប់រដ្នាភិបាលដោយសារតែអំពើពុករលួយ ធ្វើអោយប្រជាលពលរដ្ឋក្នុង ខេត្តសៀមរាបបានត្អូញត្អែរថា ផលត្រីក្នុងបឹងចេះតែថយចុះជាលំដាប់ ឈានទៅរកការ លាយផុតពូជ ដោយសារតែបទល្មើសកើតទ្បើងឥតឈប់ឈរ ធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ ដែលប្រកបរបរ នេសាទជាលក្ខណៈគ្រួសារ។ ប្រជាពលរដ្ឋ បានអំពាវ នាវឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធជួយចាត់វិធានការ បង្ក្រាបបទល្មើសជាបន្ទាន់ ព្រោះពួកគាត់គ្មានជំនឿ លើមន្ត្រី ជលផល មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទៀតទេ ព្រោៈពេលឃើញជនល្មើស ប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ពួកគាត់តែង តែរាយការណ៍ ទៅមន្ត្រីអាជ្ញាធរ នគរបាលប៉ុស្តិ៍ និងមន្ត្រីជល ផល ប៉ុន្តែនៅទីបំផុតក្រុមជនល្មើស នៅតែអាចធ្វើអ្វីៗតាមអំពើចិត្តដដែល ។
តំណាងសហគមន៍ ម្នាក់សូមមិនបញ្ចេញឈ្មោះ បានលើកឡើងថា ក្រុមអ្នកប្រព្រឹត្ដ បទល្មើស ភាគច្រើនជាអ្នកមានលុយ មិនមែនប្រជាពលរដ្ឋក្រីក្រឡើយ ហើយក្រុមនោះ មិនខ្លាចការ បង្ក្រាប របស់មន្ដ្រីជលផល និងសមត្ថកិច្ចពាក់ព័ន្ទទេ ។ ប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋ មានការក្ដៅ ក្រហាយយ៉ាងខ្លាំង ហើយសង្ស័យថា មន្ដ្រីជលផល និងសមត្ថកិច្ចពាក់ព័ន្ធ ជាអ្នកបើកដៃ ទើបក្រុមជន ល្មើសគ្មានញញើតអ្វីទាំងអស់ ។ បញ្ហានេះ ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ត្រូវចាត់វិធាន ការទប់ស្កាត់បទល្មើស ប្រកបដោយប្រសិទ្ធភាព ហើយមិនត្រូវជឿលើរបាយការណ៍ របស់ក្រុមមន្ដ្រី ថ្នាក់ក្រោមនោះទេ ព្រោះជួនកាលមន្ដ្រីថ្នាក់ក្រោម មួយចំនួនអាចធ្វើ របាយការណ៍ភូតភរ ដើម្បីផល ប្រយោជន៍បុគ្គលខ្លួន។
ពាក់ព័ន្ធនិងការចោតនេៈលោក វុធនាយសង្កាត់រដ្ឋបាលជលផលចុងឃ្នាស បានបំភ្លឺតាមទូរស័ព្ទថា លោកមួយរយះនេះមិន បានចុះបង្រ្កាបនោះទេ ដោយសារតែជារដូវបើកនេសាទទើបរយាបន្តិច តែលោកនឹងរៀបចំកម្លាំងចុះបង្រ្កាបនៅថ្ងៃច័ន្ទខាងមុខនេះ តែវាមានផលពិបាកថា នៅពេលចុះទៅបែកការ ហើយអ្នកដាក់បទល្មើសសារវិញអស់។
ទាក់ទិននឹងការបណ្តែតបណ្តោយឲ្យមានការដាក់ បទល្មើសដោយប្រើប្រាស់ឧបករណ៍ ខុសច្បាប់នេះ លោកព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផលខេត្តសៀមរាបបញ្ចាក់ថាលោកនិងសហការណ៍ជាមួយអ្នកសារពត័មានចុះបង្រ្កាប់នៅថ្ងៃច័ន្ទខាងមុខនេៈ ក្នុងនោៈមហាជនក៏កំពុងរងចាំមើលការបង្រ្កាបនេៈមាន ប្រសិទ្ធិភាពប៉ុណ្ណា ឬគ្រាន់តែនិយាយ ហើយអនុវត្តន៍តែបន្ដិចបន្តួច ដើម្បើបិទបាំងការចុៈផ្សាយតែប៉ុណ្ណោៈ ព្រោៈកន្លងមកនៅពេលដែលមន្រ្ដី ជំនាញបំរុងចុៈបង្រ្កាប់ស្រាប់តែបែកធ្លាយរឿងមន្រ្ដីខិលខូចមួយចំនួនតេប្រាប់ក្រុមឈ្មួញអោយសារឧបករណ៍ល្មើសច្បាប់ស្ទើរតែអស់គ្មានសល់៕ ខេង ឧត្តម