កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០១៦នេៈនៅតាមបណ្តោយដងស្ទឹងព្រែកត្នោតពីមុខវេទិការបុណ្យអុំទូក អកអុំបុក សំពៈព្រៈខែនិងបណ្តែបប្រទីប និងមានពិធីប្រណាំងទូកងក្រោមការរៀបចំរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលធ្វើឡើងរយៈ២ថ្ងៃ គឺថ្ងៃទី ០៥-០៦ ខែវិច្ចិកា នេៈ។គ្រាដែលអាជ្ញាធររៀបចំពិធីនេៈឡើងក្នុងគោលបំណងអបអរសាទរពិធិបុណ្យ អុំទូកថ្នាក់ជាតិផងដែរ និងម៉្យាងឲ្យពលរដ្ឋក្នុងខេត្តបានចូលរួមទស្សនាសប្បាយផងនោៈដែរ ។តាមការលើកឡើងអាជ្ញាធរថាពិធិបុណ្យអុំទូកឆ្នាំនេៈមានការប្រគុំតន្ត្រីខ្នាតធំរបស់ស្ថានីយ៏TV3 មានស្តង់លក់ទំនិញប្រម៉ាន២៥០ស្តង់របស់អាជីវករកម្ពុជានិងថៃ ។តាមសេចក្តីសន្និដ្ឋានរបស់ពលរដ្ឋគេសង្ឃឹមថាប្រជាពលរដ្ឋនិងអញ្ជើញមកចូលរួមទស្សនាមិនតិចជាង១០ម៉ឺននាក់នោៈទេក្នុងរយៈពេល២ថ្ងៃនេៈ ។ដោយសារតែពិធីបុណ្យអុំទូកឆ្នាំនេៈមានភាពអធិកអធមបែបនេៈលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឲ្យបងប្អូនដែលអញ្ជើញមកទស្សនាសូមរក្សាបានរបៀបរៀបរយសន្តិសុខផ្ទាល់មួយផ្នែកដែរគ្រាដែលសមត្ថកិច្ចកងកម្លាំងទាំង៣ បានដាក់ពង្រាយជុំវិញពិធីបុណ្យអុំទូក និងកន្លែងសម្តែងសិល្បៈ ដើម្បីការពារសន្តិសុខ សុវត្តិភាព ជូនបងប្អុនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងនោៈក៏គេបានឃើញមានរថយន្តសង្គ្រោៈរបស់មន្ទីរពេទ្យ របស់អង្គភាពនានាក្នុងបានចតត្រៀមជុំវិញបរិវេននៃពិធីបុណ្យនេៈដែរដើម្បីជួយសង្គ្រោៈដល់អ្នកចូលរួមដែលជួបបញ្ហាសុខភាព និងគ្រោៈថ្នាក់ផ្សេងជាយថាហេតុណាមួយកើតឡើងចំពោៈអ្នកចូលរួម ។ដូច្នេៈលោកអភិបាលខេត្តស្នើឲ្យពលរដ្ឋជិតឆ្ងាយមេត្តាចូលរួមដោយភាពកក់ក្តៅបំផុត ហើយមេត្តាថែរក្សាឲ្យបាននៅបញ្ហាបរិស្ថានសម្រាប់ពិធិបុណ្យនេៈដែរដើម្បីឲ្យខេត្តសម្រេចបានទីក្រុងស្អាត បរិស្ថានល្អ ក្នុងនយ័ចូលរួមការប្រឡងប្រណាំទីក្រុងស្អាតផងដែរ ៕