ខេង ឧត្តម
សៀមរាប៖ នាព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៦នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា១ខ្នងមាន៦បន្ទប់នៅ ក្នុង អុនុវិទ្យាល័យស្រិតដែលស្ថិតនៅឃុំកន្ទ្រាំងស្រុកប្រាសាទបាគងខេត្តសៀមរាប។ តាមសេចក្តីរាយការណ៍របស់លោកនាយកអនុវិទ្យាល័យស្រិតបានមានប្រសាសន៍អោយដឹងថាអគារ សិក្សាថ្មីនេះគឺជាអំណោយ របស់មូលនិធិសាលាចក្រភពអង់គ្លេស .មូលនិធិFour Girl For Families និងមូលនិធិត្រែលប្លែស័រសហរដ្ឋអាមេរិកតាមរយៈអង្គការ”អ្នកត្រួសត្រាយអង្គរ” ដែលចំណាយថវិកា អស់សរុប៦៨,០០០ដុល្លារអាមេរិក ដោយក្នុងនោះដែរក៍មានថវិកាចូលរួមរបស់របស់បងប្អូនប្រជាពល រដ្ឋក្នុងភូមិស្រិតខាងកើតនិងសាលាឃុំកន្រ្ទាំងចំនួន៣,០០០ដុល្លារផងដែរ។ កញ្ញា ខេតត្លីន ប្លុងខេត តំណាងមូលនិធិ សាលារៀនចក្រភពអង់គ្លេស បានមានប្រសាសន៍ថា មូលនិធិត្រែលប្លែស័រ និង អង្គការអ្នកត្រួសត្រាយអង្គរ ធ្វើការអនុវត្តគំរោង ក្នុងស្រុកចំនួន៤ក្នុងខេត្តសៀមរាប គឺស្រុកអង្គ ធំ,ស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ចាប់តាំងពីឆ្នាំ២០០៧រហូត មក ដល់បច្ចុប្បន្ននេះ ។ កញ្ញា ខេតត្លីន ប្លុងខេត ក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ក្នុងការអនុវត្តគម្រោងបានផ្តល់ជូនប្រជាពល រដ្ឋក្នុងស្រុកទាំង៤នូវ គំរោងទឹកស្អាត និងអនាម័យ រួមមានធុងទឹកចម្រោះទឹកស្អាតជាង៤,០០០ធុងជីកអណ្តូងទឹកបានជាង៦០០អណ្តូង ហើយនឹង គម្រោងអប់រំបានសាងសង់សរុបអគារសាលាថ្មីចំនួន៧ខ្នងមាន៣៣បន្ទប់.បណ្ណាល័យ២ខ្នង៣បន្ទប់ ផ្ទះគ្រូ១ខ្នង២បន្ទប់.រោងបាយ២ខ្នង.បង្គន់អនាម័យ៦ខ្នង១៤បន្ទប់.ក្លោងទ្វារសាលា .និងរបងព័ទ្ធជុំវិញ សាលាហើយនៅមានចែកជូនឯកសណ្ឋានសិស្ស ដូចជាសម្ភារៈសិក្សាស្បែក ជើងព្រមទាំង កង់ជា ច្រើនទៀតហើយក្រៅពីនោះទៀតដែរក៍មានគម្រោងកសិកម្មដែលបានធ្វើការបណ្តុះបណ្តាល បច្ចេកទេស ដាំដុះដំណាំកសិកម្ម និងបច្ចេកទេសធ្វើជី សរីរាង្គ បច្ចេកទេសធ្វើផ្សិត ការចិញ្ចឹមត្រី និងសត្វចិញ្ចឹមផងដែរ ។ មានប្រសាសន៍សំណេះ សំណាលនាឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌលសៀមរាបក៍បានមានប្រសាសន៍ថាវិស័យអប់រំមានតួនាទី យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និង មនុស្សពេញវ័យត្រូវទទួលបានការ សិក្សា អប់រំពេញមួយជីវិតដែលមានការពាក់ព័ន្ធនឹង ឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារប្រកបដោយគុណ ភាពខ្ពស់ ។ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បាន ធ្វើឲ្យ ប្រទេសជាតិមានកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យសំខាន់លើវិស័យអប់រំក្នុង ការអភិវឌ្ឍន៍ធនធានមនុស្សលើ គ្រប់វិស័យប្រកបដោយគុណភាពមានគុណធម៌ល្អប្រពៃដែលឆ្លើយតបទៅនឹងសំណូមពរ នៃការ អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចដើមី្បកសាងកម្ពុជាបានរីកចម្រើនជឿនលឿនដោយផ្អែកលើមូលដ្ឋាន ចំណេះ ដឹងលើគ្រប់វិស័យទាំងវិទ្យាសាស្ត្របច្ចេកទេស ចំណេះធ្វើផងដែរ ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានសម្តែងនូវអំណរគុណចំពោះតំណាងមូលនិធិ សាលារៀនចក្រភពអង់គ្លេស ក៍ដូចជាសម្បុរសជន ជាច្រើនទៀតក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជាដោយបច្ចុប្បន្ននេះកំណើនសិស្សមានការកើនឡើង ហើយថ្នាក់រៀនក៏ជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែរ ។ ក្នុងឱកាស នោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌលសៀមរាបក៍បានផ្តល់ជូនប្រជាពលរដ្ឋចូលរួម៣០០នាក់ម្នាក់ៗសារ៉ុង១សិស្ស១៨០នាក់ម្នាក់ៗទទួលបានសៀវ ភៅសរសេរ២ក្បាលប៊ិច២និងថវិកាចំនួន២,០០០រៀលព្រមទាំងលោកគ្រូអ្នកគ្រូ២៩នាក់ដោយម្នាក់ៗ ទទួលបានថវិកាចំនួន៤ម៉ឹនរៀលផងដែរ ៕