​រថយន្ត​ឡង់​គ្រី​ស័​រ​ម្ចាស់​ស្រវឹងធ្លាក់ភ្នែក​បើក​បុក​របង​ថ្ម​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​

0

​ភ្នំពេញ ៖ រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង​បាន​រង​ការខូចខាត​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង ដោយសារតែ​អ្នកបើកបរ​ស្រវឹងធ្លាក់ភ្នែក បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ផ្លូវ កោង​រថយន្ត​មិនបាន​បន្ថយល្បឿន​នោះទេ ក៏​ជ្រុល​ទៅបុក​របង​ថ្ម​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល អោយ​រង​ការខូចខាត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​វិហារ​ចាម តាម​បណ្ដោយ​ផ្លូវ លេខ​៣៦៩ ស្ថិតក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ​។​ ​

ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា ឡង់​គ្រី​ស័​រ ស៊េរី​ទំនើប​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-7919 បើកបរ ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៩ ទិសដៅ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​មុខ​វិហារ​ចាម ជា​ផ្លូវ​កោង រថយន្ត​បង្ក​

មិនបាន​បន្ថយល្បឿន​នោះទេ ទើប​បង្ក​អោយ​រថយន្ត​ជ្រុល​ចង្កូត​ទៅបុក​និង​របង​ថ្ម​ផ្ទះ ប្រជាពលរដ្ឋ​បណ្ដាលអោយ​រង​ការខូចខាត ចំណែក​រថយន្ត​បង្ក​ខ្ទេច​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង​។ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ត្រួតពិនិត្យ ហើយ​ភាគី​ម្ចាស់​រថយន្ត យល់ព្រម ចេញថ្លៃ​ខូចខាត​របង​ថ្ម ដល់​ម្ចាស់ផ្ទះ​ដើម្បី​បញ្ជ​ប់​រឿង​៕Image2 Image3 Image4