ក្រសួងទេសចរណ៏រៀបចំផែនការសំខាន់ៗ៧ចំនុចសំរាប់ត្រៀមក្នុងដំណើរការបុណ្យសមុត្រឆ្នាំ២០១៦

0

ខេត្តព្រះសីហនុ៖

ព្រឹកថ្ងៃទី៦ វិច្ឆិកា ២០១៦ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ក្រោមប្រធានបទ “ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រពណ៌ខៀវស្រងាត់”នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏និង ឯឧ យន្តមីន អភិបាលខេត្តព្រះសីហនុ។photo_2016-11-06_14-10-51

រហូតមកដល់ពេលនេះរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងផ្នែកពាក់ពន្ធ័នានាបាននឹងកំពុងរៀបចំចាត់ចែងតាមគំរោងការដើម្បីធានាបាននូវដំណើរ

ការបុណ្យសមុទ្រឆ្នាំនេះប្រកបដោយភាពជោគជ័យដូចការគ្រោងទុក។

ពិធីបុណ្យសមុទ្រឆ្នាំ២០១៦នេះដែរ នឹងចូលរួមប្រកាសបើកពិធីបុណ្យជាផ្លូវការដោយសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។photo_2016-11-06_14-12-36

 

យោងតាមរបាយការបូកសរុបលទ្ធផលការងារត្រៀមរៀបចំបុណ្យសមុទ្រឆ្នាំ១០១៦នេះក្រសួងទេសចរណ៏បានកំណត់យកនូវចំណុចសំខាន់ៗចំនួន៧ដូចខាងក្រោម៖

១.ការងារផ្សព្វផ្សាយ ការតាំងពិពរ័ណ៏ផលិតផល មហោស្រព្យម្ហូបអាហារនិងភេសជ្ជៈ។

សូមបញ្ជាក់ផងដែរថា ការងារតាំងពីព័រណ៏នេះគ្រោងនឹងរៀបចំស្តង់ចំនូន ៤០០ស្តង់ ក្នុងនោះស្តង់ពីព័រណ៏ផលិតផលក្នុងស្រុកចំនួន ២២០ស្តង់ ដោយប្រគល់អោយក្រសួងពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មជាអ្នកទទួលខុសត្រូវរៀបចំ។

ដោយឡែកពីព័រណ៏ម្ហូបអាហារ ភេសជ្ជៈ ស្រាបៀរ និងគំរោងអភិវឌ្ឍតំបន់ឆ្នេរមានចំនួន ១២០ស្តង់ ប្រគល់ជូនក្រសួងទេសចរណ៏ជាអ្នករៀបចំ។

រហូតមកដល់ថ្ងៃទី៣ខែវិច្ឆិកា២០១៦នេះមានក្រុមហ៊ុនចំនួន៣១ ស្មើនឹង៧២ ស្តង់បានចូលមកចុះឈ្មោះចូលរួមតាំងពិព័រព៏ម្ហូមអាហារ ស្រាបៀរ ភេសជ្ជ។

២.ការងាររៀបចំទស្សនីយភាពសិល្បៈ

មានការប្រគំតន្ត្រីផ្សេងៗនិងមានក្រុមសិល្បៈមកពីប្រទេស វៀតណាម ថៃ ចិន ម៉ាឡេសី ឥណ្ឌូនេស៊ី និងឥណ្ឌា ចូលរួមសំដែងផងដែរ។

៣.ការងារៀបចំព្យុះហយាត្រា។

៤.ការងាររៀបចំខ្លឹមសារនិងកិច្ចប្រជុំពាក់ពន្ធ័

មានរៀបចំសេចក្តីព្រាងសុន្ទរកថានិងសារលិខិតអបអរសាទរបុណ្យសមុទ្រឆ្នាំ២០១៦របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

៥.រៀបចំកម្មវិធីកីឡាលើគោកនិងកីឡាលើទឹក។

៦.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់

៧.ការរដ្ឋបាល ការងញ្ជើញភ្ញៀវ និងពិធីការ ជាដើម។photo_2016-11-06_14-12-14

ពាក់ពន្ធ័នឹងការងារសន្តិសុខ លោក គង់ វិតាណាក់ អភិបាលរងខេត្តព្រះសីហនុ បានអោយដឹងថា ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ និងរបៀបរៀបរយក្នុងដំណើការបុណ្យសមុទ្រនេះខេត្តបានត្រៀមរៀបចំកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរយនាក់ផងដែរសំរាប់ការពារនាថ្ងៃប្រារព្ធពិធីបុណ្យនេះ។

រីឯលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ក៏បានអោយដឹងដែរថារយៈកាលប៉ុន្មានខែកន្លងមកនេះខេត្តបាននឹងកំពុងតែរៀបចំកែលំអរផ្លូវសំខាន់ៗដូចជាផ្លូវ២ធ្នូនិងផ្លូវ២៨មិថុនាផងដែរនិងមានការដាំដើមឈើ ដាក់អំពូលបំភ្លឺតាមដងផ្លូវបន្ថែមចំនួន១០៨ដើមទៀត។photo_2016-11-06_14-12-06

លោក សុខ ផន បានបន្ថែមថាក្នុងដំណើរការរៀបចំផ្លូវនេះរហូតមកដល់ពេលនេះមិនទាន់បានសម្រេចទាំងស្រុងនៅឡើយទេដោយសារតែបញ្ហាអាកាសធាតុ

មិនអំណោយផល គឺភ្លៀងពេកជាហេតុនាំអោយអ្នកធ្វើផ្លូវជួបការលំបាកនិងយឺតយ៉ាងបន្តិចបន្តួចក្នុងការសាងសង់តាមលក្ខណៈបច្ចេកទេនិងទាន់តាមពេលវេលាគ្រោងទុក។

តែទោះបីជាយ៉ាងណា លោក សុខ ផន  ថានឹងជំរុញអោយដំណើការនេះបានបញ្ចប់ជាស្ថពរនៅមុនថ្ងៃបុណ្យសមុទ្រខាងមុខនេះ។

photo_2016-11-06_14-11-57

ឆ្លៀតក្នុងឪកាសនៃកិច្ចប្រជុំនេះ ឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ ក៏បានលើកឡើងដែរថា ទាក់ទងនឹងតំលៃសេវាកម្មនានាដែលកន្លងមកតែងតែឡើងថ្លៃខ្ពស់ហួសហេតុខណៈមានពិធីបុណ្យទានធំៗម្តងនៅខេត្តព្រះសីហនុនេះ ហើយបញ្ហានេះបានធ្វើអោយមានការត្អូញត្អែពីសាធារណៈជនទូទៅ ។

លោក រដ្ឋមន្ត្រី ថាប់ទោះជានេះជាតំលៃទីផ្សារសរីក៏ដោយ តែលោក សំណូមពរ ម្ចាសសេវាកម្មទាំងឡាយសូមកុំតំឡើងថ្លៃហួសហេតុពេក។

លោកបានព្រមានថាបើសេវាករណានៅតែតំឡើងថ្លៃខ្ពស់ជ្រុលពេកអាជ្ញាធរខេត្តត្រូវហៅមកណែនាំនិងអាចឈានដល់ព្យួរឬបញ្ឈប់អាជីវកម្មតែម្តង៕photo_2016-11-06_14-11-15 photo_2016-11-06_14-11-01