ព្រះវិហារ៖ នៅរសៀលថ្ងៃសៅរ៍ ៦ កើត ខែកក្តិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនិងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៣.០០នាទី ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមី ព្រមទាំងបុត្រាបុត្រី រួមជាមួយពុទ្ធបរិស័ទជិត ឆ្ងាយ បានប្រារព្ធពិធីថ្វាយក្រុងពាលី នមស្កាព្រះរតនត្រ័យចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នាឳកាស់បុណ្យ កឋិនទាន នៅភូមិគ្រិះ របស់ឯកឧត្តម និងលោកជំទាវ ស្ថិតក្នុងភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ ។ លុះព្រឹកឡើងថ្ងៃ អាទិត្យ ៧ កើត ខែកក្តិក ត្រូវនិងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គកឋិនទាន ដែលផ្តួចផ្តើម ដោយឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមី ព្រមទាំងបុត្រាបុត្រី រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងពុទ្ធបរិស័កជិតឆ្ងាយ បានដង្ហែរអង្គកឋិនទានចេញពីភូមិគ្រិះ ដើម្បីវេប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំ ព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្ត វង្គតបូរីបារមីព្រះអង្គសួង (ហៅវត្តត្មាប៉ើយ)ស្ថិតនៅភូមិត្មាប៉ើយ ឃុំព្រីងធំ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ។
គោលបំណងរួមចំណែកជួយទ្រទ្រុង នូវវិស័យព្រះពុទ្ធសាសនា ព្រោះថាព្រះពុទ្ធ សាសនា ក៍ជាទីកន្លែងមួយ សម្រាប់អបរំ ប្រៀនប្រដៅឲ្យមនុស្សចេះដឹង និងជាទីសការៈសម្រាប់ពុទ្ធបរិស័ទគោរព្ធ ប្រតិបត្តិរៀងរហូតមកផងដែរ ។បច្ច័យដែលកើតចេញពីចិត្តសទ្ធាជ្រះថ្លា ក្នុងការរួបរួមសាមគ្គីក្នុងអង្គកឋិនទាន មកវេប្រគេនដល់ព្រះសង្ឃដែលគង់ ចាំព្រះវស្សាចំនួន ៥លាន៩០ម៉ឺន៥ពាន់រៀល រួមទាំងទ័យទានមួយចនួន ប្រាក់តំកល់ ទុក្ខសម្រាប់កសាងមានចំនួន ២៧លានរៀល និងប្រាក់ដុល្លា ៣ពាន់៦០ដុល្លា ។ ក្នុងនោះដែរលោកជំទាវចាន់ សាមី ស្រីឌឹក បានចែកជូនថវិកាដល់លោកតា លោកយាយ និងប្រជាពលរដ្ឋនាឳកាសនោះផងដែរ ៕