នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន៩២០នាក់នៅស្រុកម៉ាឡៃ

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ:ឯកឧត្តម នាយឧត្តមសេន៍ គន់ គីម អគ្គលេខាធិការ នៃគណអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល ស.អ.កនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦បានជួបimg_20161106_184118សំណេះសំណាលជាមួយអតីតអតីតយុទ្ធជន៩២០នាក់នៅសាលាស្រុកម៉ាឡៃដែលជាអតីតតំបន់ខ្មែរក្រហម។
ឯកឧត្តម នាយឧត្តមសេន៍ គន់ គីម អគ្គលេខាធិការ នៃគណអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល ស.អ.ក ក្នុងឱកាសជួបសំណេះសំណាលនោះបានលើកឡើងថាដោយមានការចាត់តាំងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងការងារអតីតយុទ្ធជនកម្ពុជាឯកឧត្តមសូមការអភ័យទោសចំពោះបងប្អូនទាំងអស់គ្នាដើម្បីឆ្លើយតបនិងវីរភាពរបស់បងប្អូនក្នុងការពារបំរើប្រទេសជាតិលះបង់សាច់ស្រស់ឈាមស្រសសម្តេចបានបង្កភាពងាយស្រួលតាមរយះបង្កើតអោយមានអេធីអឹមដើម្បីបើកប្រាក់បៀវត្តហើយបង្កើតសមាគមន៍អតីតយុវជនដែលមានក្រុមការងារគ្រប់ជាន់ថ្នាក់ក្នុងនោះតាមស្រុកក្រុងមានអធិការជាប្រធាននិងឃុំសង្កាត់មានមេប៉ុស្តិ៍ជាប្រធានសម្រាប់ផ្សារភ្ជាប់មើលការខុសត្រូវទុកលំបាក់ពីសុខទុករបស់បងប្អូនដូចនេះបើបងប្អូនមានបញ្ហាអ្វីសូមទំនាក់ទំនង់ទៅកាន់ពួកគាត់។ម្យ៉ាងទៀតចំពោះបងប្អូនអតីតយុវជនទាំងអស់ដែលមិនមានដីឬជីវិភាពលំបាក រដ្ឋាឍភិបាលកំពុងរៀបចំរកជូនបងប្អូន។img_20161106_184046
ម្យ៉ាងទៀត ឯកឧត្តមនាយឧត្តមសេន៍ គន់ គីម បានសំណូមពរដល់បងប្អូនសូមជួយសហការផ្តល់ព័ត៍មានដល់អាជ្ញាធរមូលដ្ឋានលើការងារសន្តិសុខ សណ្តាប់ផ្នាប់ដើម្បីភូមិឃុំមានសុវត្តិភាព។ហើយអ្វីដែលសំខាន់សុំបងប្អូនត្រូជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនដែលកំពុងធ្វើអោយប្រទេសមានភាពរីកចំរើននិងសន្តិភាព។
ជាមួយគ្នានោះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តល់ថវិកាមួយចំនួនដល់អតីតយុវជនទាំង៩២០នាក់៕

img_20161106_184051img_20161106_184040img_20161106_184113img_20161106_184109