រថយន្ត​កូរ៉ូឡា​បើក​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​RX300​រង​ការខូចខាត​ទាំងសងខាង​ហើយ​ជនបង្ក​ជេរប្រមាថ​និង​គំរាម​រក​វ៉ៃ​សមត្ថកិច្ច​ថែមទៀត​

0

​ ​ភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា​អាក់​ទី​ស​មួយគ្រឿង​បើកបរ​ក្នុង​លឿន​បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX300​កំពុង​ឈប់​ស្តុ​ប បណ្តាលឱ្យ​រថយន្ត​កូរ៉ូឡា​រង​ការខូចខាត​មួយ​កំណាត់​មុខ​និង​បែក​ពោង​ការពារ​ចំណែកឯ​រថយន្ត​ឡិច​ស៊ី​ស​រុលទៅមុខ​និង​បង្វិល​ក្បាល​រថយន្ត​ទៅ​ប៉ះ​និង​ក្លោងទ្វារ​ចូល​ក្រសួងមហាផ្ទៃ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤ នៅត្រង់ចំណុច កែង​ស្តុ​ប​ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា កូរ៉ូឡា​អាក់​ទី​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-9559 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត ក្នុង​ល្បឿន​យ៉ាង​លឿន​ទាំង​ស្ថាន​ភាពស្រវឹង​ជោកជាំ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​

ចំណុចកើតហេតុ​ក៏បាន​ជ្រុល ទៅបុក​ជាមួយនិង​រថយន្ត​ឡិច​ស៊ី​ស​RX300 មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-19 69 ដែល​កំពុង​ឈប់​ស្តុ​ប ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​កូរ៉ូឡា​រង​ការខូចខាត​មួយ​កំណាត់​មុខ​និង​បែក​ពោង​ការពារ ចំណែកឯ​រថយន្ត​ឡិច​ស៊ី​ស​រុល​និង​បែរ​ក្បាល​រថយន្ត​ទៅ​ប៉ះ​និង​ក្លោងទ្វារ​ចូលទៅ​ក្រសួងមហាផ្ទៃ​រង​ការខូចខាត​

និង​បែក​ពោង​ការពារ​ផងដែរ ប៉ុន្តែ​អ្នកបើកបរ​ពុំមាន​រង​របួស​នោះទេ ។​ ​គួរ​បញ្ជាក់ថា បន្ទាប់ពី​កើតហេតុ​នៅពេល​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ បែរជា​គេ​ឃើញ​បុរស​ម្នាក់​ពាក់អាវ​ពណ៌​ខ្មៅ ជា​អ្នកបើកបរ​រថយន្ត​កូរ៉ូឡា​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បាន​ជេរប្រមាថ​យ៉ាង​ចាស់ដៃ​ទៅលើ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស និង​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​គំរាម​

រក​វ៉ៃ​ទាំង​សមត្ថកិច្ច​និង​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ទៀតផង​។​ ​ក្រោយពេល​កើតហេតុ​បុរស​បើករថយន្ត​កូរ៉ូឡា​ដែល​ជេរប្រមាថ​និង​គំរាម​វ៉ៃ​សមត្ថកិច្ច​និង​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរ​មក​វាស់​វែង​និង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ព្រមទាំង​ជនបង្ក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕Image2 Image3 Image5