ខេត្តកំពត៖ នាព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្រ្តមណ្ឌលកំពត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារចុះជួយស្រុកទឹកឈូ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណ២០០នាក់ នៅវត្តច្បារអំពៅ ស្ថិតនៅភូមិច្បាអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានណែនាំប្រជាពលរដ្ឋកុំឲ្យចាញ់បោកពួកខិលខូច ដែលកន្លងមកតែងតែមកបំផុសបំផុល បំភិតបំភ័យ សន្យាឲ្យដី សន្យាឲ្យតួនាទីនេះតួនាទីនោះ ក្នុងគោលបំណងកេញចំនេញនយោបាយ ដោយពេលខ្លះយកបញ្ហាដីធ្លីមកធ្វើជាធ្នាក់ជាដើម ។ សូមបងប្អូនជឿជាក់លើខេត្ត ស្រុក មេឃុំ និងមេភូមិរបស់យើង ជានិច្ចកាលពួកគាត់តែងតែយកចិត្តទុកដាក់ និងអាចជួយយើងបានពេលមានបញ្ហាផ្សេង ៕