បុណ្យអុំទូកថ្ងៃទី២របស់ខេត្តកំពង់មានភ្លៀងធ្លាក់បន្តិចមែនតែការប្រារព្ធទទួលបានជោគជ័យ

0

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៦ ខែវិច្ចិកា ឆ្នាំ២០១៦ វត្តមានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺរួមទាំងភ្ញៀកិត្តយសនៅតែមានវត្តមានការទស្សនា ការប្រណាំងទូក រួមទាំងបងប្អូនប្រជាពលរដ្ឋដ៏ច្រើនកុៈករ ដោយសារតែថ្ងៃនេៈគឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បណ្តែតphoto_2016-11-07_12-56-40ប្រទីប អកអំបុក និងសំពៈព្រៈខែ ក្នុងមានការប្រគុំតន្ត្រីខ្នាតធំ និងមានស្តង់លក់ជាង២៥០ស្តង់ដែលមានទំនិញនាំចូលពីប្រទេសថៃ និងកម្ពុជា ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងទៅកាន់ក្រុមកីឡាទាំង ២១គូរ និងគូរដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់៥ គ្រប់ផ្នែកនៃទូកថា អាជ្ញាធរខេត្តកំពង់ស្ពឺនិងបន្តរៀបចំការប្រារព្ធពិធីបុណ្យប្រណាំងទូក-ង ទាំងបុរសនារីជារៀងរាល់ឆ្នាំ ហើយការចូលយ៉ាងសប្បាយកុៈករបែបនេៈគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព១០០% ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា ។លោកអភិបាលបន្ត ក្នុងនោៈលោកបណ្ឌិត ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺក៏បានជួយឧបត្ថមដល់ទូក-ង ចំនួន ២០លានរៀល ដែលគណៈកម្មាធិការរៀបចំប្រគល់ជូនក្នុងមួយទូកទទួលបាន៥០ ម៉ឺនរៀលផងដែរ ។photo_2016-11-07_12-57-05
ជាការពិតការប្រកួតគ្នាតែងតែចង់មានប្រៀបរៀងៗខ្លួនចង់ចាញ់និងចង់ឈ្នៈ តែតាមពិតចំពោៈការប្រណាំងទូក-ង នេៈគឺជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្ររបស់ជាតិខ្មែរយើង ដូច្នេៈការចាញ់ឈ្នៈគឺរឿងសម្តែងសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាតែប៉ុណ្ណោៈ។ ប៉ុន្តែដោយការប្រកួតប្រជែងនេៈគឺក្នុងបំណងឲ្យម្ចាស់ទូកនិមួយៗមកតំបន់ផ្សេងៗគ្នា មានប្រឹងប្រែងខិតខំពីមួយឆ្នាំទៅមួយឆ្នាំ កាន់មានភាពអង់អាចក្លាហានទទួលបាននៅជ័យជំនៈលើគូរប្រកួតគឺមោទនៈរបស់ក្រុមនិងទូក-ង របស់គេនិមួយៗ ។ក្រោយការប្រណាំងយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃមក គណៈកម្មាធិការបានរកឃើញអ្នកជាប់លេខ ១ដល់លេខ៥ ក្នុងនោៈក៏មានគូកិត្តយសចំនួន៣គូរផងដែរ ។
លោកអភិបាលខេត្តបានប្រគល់រង្វាន់ពីលេខ១ដល់លេខ៥ រួចក៏បានបាញ់កាំជ្រូចអបអរសាទរនៃពិធីមានន័យថាកម្មវិធីត្រូវបិទជាផ្លូវការនៅការប្រណាំងទូក-ង ចាប់ពីពេលនេៈ ។ ដោយឡែកទូកសំរោងទងបានជាប់ចំណាត់ចំនួន ៣ទូក ចំណែកទូកខ្នាតអន្តរជាតិគឺបានទៅលើទូកលោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺសម្រាប់យកទៅចូលរួមប្រកួតថ្នាក់ជាតិផងដែរ ៕photo_2016-11-07_12-57-14 photo_2016-11-07_12-56-43