លោកជំទាវ ហ៊ុន សេងនី ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បាននាំយកអំណោយនិងថវិកាជូនដល់លោកយាយរងគ្រោះភ្លើងឆេះផ្ទះ

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ ៖ លោកយាយជរាដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ត្រូវបាន លោកជំទាវ ហ៊ុន សេងនី ប្អូនស្រីពៅសម្តេចតេជោ ហ៊ុន សែន នាំអំណោយ និងថវិកា ចែកជូនដល់ទីតាំងលំនៅដ្ឋាន ក្នុងភូមិភាប សង្កត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧photo_2016-11-07_15-55-54 ខែវិច្ចិកា ឆ្នាំ២០១៦ នេះ ។ក្នុងដំណើរនាំអំណោយនេះ មានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ឃីង សុវត្ថនី ប្រធានច្រកតំបន់ម៉ាឡៃ និងអាជ្ញាធរមូលដ្ឋាន ។លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកយាយដែលទទួលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីយប់ឈានចូលថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០១៦ មានឈ្មោះ ហឿង សួរ អាយុ៧៤ឆ្នាំ ហើយអំណោយដែលត្រូវចែកជូនរួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ខ្លាញ់ ទឹកសុទ្ធ សាប៊ូ ទឹកក្រូច សារ៉ុង ក្រមា ខោរអាវរងា និងថវិកាមួយចំនួន ។ ដោយឡែកផ្ទះដែលត្រូវភ្លើងឆេះ ជាផ្ទះឈើប្រកស័ង្កសី មានទំហំ ៦ម៉ែត្របួនជ្រុង ត្រូវរការឆាបឆេះទាំងស្រុង រួមនឹងសំភារៈទាំងអស់ក្នុងផ្ទះ ។ជាមួយគ្នានេះលោកជំទាវ ហ៊ុន សេងនី បានចូលរួមសោកស្តាយ ចំពោះលោកយាយ ដែលបានទទួលរងគ្រោះដោយសារ ភ្លើងឆេះផ្ទះ ហើយក៏សម្តែងនូវការត្រេកអរផងដែរ ដែលលោកយាយបានរួចផុតពីគ្រោះថ្នាក់ភ្លើងឆេះនេះដោយសារការជួយសង្គ្រោះពីកូនៗ៕

photo_2016-11-07_15-55-44