ខេត្តកំពត៖ មានការភ្ញាក់ផ្អើលមកចោមរោមជាច្រើននាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងរវាងម៉ូតូនិងម៉ូតូ។ហេតុការគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១០.២៤នាទី ព្រឹកថ្ងៃទី៧ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃំុកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។តាមប្រភពពីប្រជាពលរដ្ឋដែលឈរចោមរោមមើលបាននិយាយប្រាប់អ្នក់យកព័ត៌មានយើងអោយបានដឹងថា:មុនពេលកើតហេតុពួកគាត់បានឃើញបុរស់ពីរនាក់បើកម៉ូតូមួយគ្រឿងគឺម៉ាកឌ្រីមសង់ពរខ្មៅសេរីឆ្នាំ២០១៦តែមខៀវពាក់ស្លាកលេខកំពត .1J.7087 ឆ្ពោះពីលិចទៅកើត ក្នុងល្បឿនលឿនជ្រុលក៍រេចង្កូតទៅបុកបុរស់វ័យចំណាស់ម្នាក់ខណៈកំពង់ជិៈម៉ូតូបត់ឆ្លងផ្លូវ ក៍បណ្តាលអោយដួលបោកក្បាលនិងថ្នល់យ៉ាងពេញទំុហឹង ដេកសន្លប់ស្តូងស្តឹងនៅនិងកន្លែងកើតហេតុ។ប្រភពបន្តបានអោយដឹងថាៈយុវជនពីនាក់ដែលរងរបួសធ្ងន់ម្នាក់ឈ្មោះរ៉ាឌី ស៊្រាង អាយុ១៦ឆ្នាំ ភេទប្រុសមានស្រុកកំណើតស្ថិតនៅភូមិភ្នំប្រែ ឃំុភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត រីឯម្នាក់ទៀតដែលរួមដំណើរជាមួយគ្នានោះឈ្មោះមឺុន ប៊ុណ្ណារតន៍ អាយុ១៨ឆ្នាំភេទប្រុសរស់នៅភូមិឃំុជាមួយគ្នា។ចំណែកបុរស់វ័យចំណាស់ដែលជិះម៉តួឆ្លងផ្លូវបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍នោះគឺពំុមាននណាម្នាក់បានបង្ហាញពីអត្តសញ្ញាណនោទេ គ្រាន់តែដឹងថា បុរស់រូបនោះជិះម៉ូតូម៉ាកសង់កូរ៉េពរក្រហម គ្មានស្លាកលេខ។ក្រោយពេលកើតហេតុការណ៍រួចមកប្រជាពលរដ្ឋក៍បានជួយលើកជនរងគ្រោះដែលមានស្ថានភាពធ្ងន់ទាំងពីនាក់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ចំណែកវត្ថុមានម៉ូតូពីរគ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕