ខេត្តកំពត៖ នៅព្រឹកថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០១៦ នេះប្រតិភូក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពតចំនួន១០នាក់ ដឹកនាំដោយលោក សាន់ សូឡៃ ម៉ាន អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្ត តំណាងលោក ភុន សារពេជ្រ ប្រធានក្រុមការ
ងារយុវជនគណបក្សប្រជាជនខេត្ត បានចុះសួរសុខទុក្ខដល់គ្រួសារស្រ្តីមេម៉ាយក្រីក្រចិញ្ចឹមកូន៨នាក់ក្នុងបន្ទុកនិងចិញ្ចឹមក្មួយកំព្រាហើយពិការពីកំណើតដែលស្រ្តីរូបនេះមានឈ្មោះព្រំ ណាគ្រី អាយុ៤៨ឆ្នាំនិងក្មួយស្រីពិការឈ្មោះ ព្រំ សេក អាយុ៣២ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត និងបន្តចុះសួរសុខទុក្ខគ្រួសារក្រីក្រនិងមានផ្ទុកមេរោគអេដ៍មួយគ្រួសារនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពតដោយនាំអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាមួយចំនួនរបស់ ឯ,ឧ ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្ត ទៅជួយឧបត្ថម្ភដល់គ្រួសារក្រីក្រទាំងពីរគ្រួសារ។ អំណោយទាំងនោះមាន៖ អង្ក ត្រីខកំប៉ុង មី ទឹកត្រី ទឹកស៊ីអីវ ប្រងឆា រួមនិងថវិកាមួយចំនួន។ អំណោយទាំងនេះបានផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាអង្កចំនួន៥០គីឡូក្រាម ត្រីខកំប៉ុង១យួរ(១២កំប៉ុង) មី១កេះ ទឹកត្រី១យួរ ប្រេងឆា១
ដបធំ ទឹកស៊ីអីវ១យួរ រួមនិងថវិកាចំនួន៥០•០០០រៀល(ហាសិបពាន់រៀល)។ ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខដល់ពលរដ្ឋក្រីក្រទាំងពីរគ្រួសារផ្សេងៗពីគ្នានេះ លោក សាន់ សូឡៃម៉ាន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត តំណាងឲ្យលោកភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានមានប្រសាសន៍ទៅកាន់គ្រួសារស្រ្តីមេម៉ាយក្រីក្រ និងពលរដ្ឋក្រីក្រដែលផ្ទុកមេរោគអេដ៍ថាៈថ្ងៃនេះក្រុមការងារយុវជនយើងខ្ញុំ តំណាងឲ្យលោក
ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្តនិងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯ,ឧ ចាន់ ចេស្តា អភិបាលនៃគណអភិបាលខេត្តដែលលោកកំពុងបំពេញបេសកម្មដ៍មមាញឹកមិនបានមកជួបបងប្អូនផ្ទាល់ហើយបានអនុញ្ញាតឲ្យក្រុមការងារយុវជនយើងខ្ញុំមសួរសុខទុក្ខជំនួស ឯ,ឧទាំងពីរនាពេលនេះ ព្រមទាំងនាំអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាមួយចំនួនយកមកផ្តល់ជូនដល់បងប្អូននាពេលនេះផងដែរ។ លោក សូឡៃម៉ាន បាន
មានប្រសាសន៍បន្តទៀតថាៈ អំណោយទាំងនេះទោះបីមិនបានច្រើនតម្រូវតាមការខ្វះខាតរបស់បងប្អូនក្តីក៍អាចជួយរំលែកពីការខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ហើយនេះក៍ជាការអាណិតអាសូរដល់បងប្អូនពីសំណាក់ថ្នាក់ដឹកនាំខេត្តក៍ដូចជាថ្នាក់ដឹកនាំបក្សប្រជាជនខេត្តផងដែរ ។ ជាពិសេសឯ,ឧ ចាន់ ចេស្តា អភិបាលនៃគណអភិបាលខេត្ត និងជាប្រធាន
គណកម្មាធិការបក្សខេត្ត ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ចំពោះសន្តិសុខ សុវត្ថិភាពនិងគិតគូពីការទុក្ខលំបាកនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ។ ជាក់ស្តែងថ្ងៃនេះលោកបានចាត់កំលាំងក្រុមការងារយុវជនយើងខ្ញុំចុះមកជួបសួរសុខទុក្ខផ្ទាល់ព្រមនាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនរបស់ឯ,ឧ
មកជួយឧបត្ថម្ភដល់បងប្អូននាពេលនេះផងដែរ។លោក សូ ឡៃម៉ាន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តក៍បានផ្តាំផ្ញើ សូមឲ្យបងប្អូនបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាតនិងរស់នៅមានអនាម័យដើម្បីសុខភាពរបស់បងប្អូនកាត់បន្ថយបាននូវជម្ងឺផ្សេងៗនិងកាត់បន្ថយការចំណាយថវិកាក្នុងការព្យាបាលជម្ងឺបានមួយកំរិត។ ប្រជាពលរដ្ឋទាំងពីរគ្រួសារបានថ្លែងអំណរគុណដល់ប្រតិភូក្រុមការងារយុវជនគណបក្ស
ដែលបានដែលបានចុះសួរសុខទុក្ខបងប្អូនដែលកំពុងជួបការខ្វះខាតជីវភាពយ៉ាងខ្លាំងនាពេលនេះនិងសូមជូនពរសូមឲ្យអស់លោកទាំងអស់បានជួបនូវពុទ្ឋពរ៤ប្រការគឺៈ អាយុៈ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លាងឃ្លាតឡើយ៕