លោក ហ៊ុន ម៉ានី ថ្លែងថាបរិស្ថានល្អផ្តើមចេញពីយើងមិនបោៈសំរាមចោលនៅតាមទីសាធារណៈរបស់យើង

0

កំពង់ស្ពឺ៖ មនុស្សប្រម៉ាណជិត ១០០០ នាក់បានជួបជុំគ្នានៅទីសួនច្បារសម្តេចសង្ស ជួន ណាត ព្រឹកថ្ងៃទី ០៨ខែវិច្ចិកា ឆ្នាំ២០១៦ក្នុងគោលបំណងនាំគ្នាសម្អាតបរិស្ថានក្រោមរធានបទ(យើងស្រឡាញ់កំពង់ស្ពឺ)ដែលក្នុងក៏មានវត្តមានលោក បណ្ឌិត ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលphoto_2016-11-08_10-48-55កំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាពលរដ្ឋ ផងដែរ ។ក្រោយពីខេត្តកំពង់ស្ពឺបានរៀបចំពិធីបុណ្យ អុំទូកបណ្តែតប្តទីប អកអុំបុក និងសំពៈព្រៈខែរយៈ ២ថ្ងៃគឺកាលពីថ្ងៃ ៥-៦ ខែវិច្ចិកា ឆ្នាំ២០១៦កន្លងទៅ ។
មានប្រសាសន៏ខ្លីទៅកាន់ក្រុមអ្នករើសសំរាម លោកបណ្ឌិត ហ៊ុន ម៉ានី បានលើកឡើងថា បើសិនបងប្អូនប្រជាពលរដ្ឋពិតជាស្រឡាញ់បរិស្ថានមែន (សូមបងប្អូនបញ្ឍប់ការបោៈសំរាមចោលតាមទីសាធារណៈ)ដោយឧទាហណ៏ថា បើយើងបើកទឹកបរិសុទ្ធហូប នៅលើគំរបដបទឹកមានផ្លាស់ស្ទិច យើងកុំបោៈចោលភ្លាមរកធុងសំរាមទុកដាក់ តែបើគ្មានធុងសំរាមយើងគួរទុកក្នុងហោប៉ៅរងចាំទុកដាក់ធុងសំរាម ។photo_2016-11-08_10-46-55
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថាថ្ងៃនេៈក៏ដូចជាថ្ងៃមុន អាជ្ញាធរសូមសសើរដោយស្មោៈចំពោៈបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទដែលមានការស្រឡាញ់បរិស្ថានជាពន់ពេក ។ ដោយសារតែខេត្តរបស់យើងស្ថិតក្នុងការអភិវឌ្ឃន៏ចាំបាច់ទាមទាឲ្យយើងរួមគ្នាចូលរួមឲ្យបានសកម្មក្នុងការលើកស្ទួយវិស័យបរិស្ថាន ដើម្បីទ្រទ្រង់សុខភាព អនាម័យជាទូទៅរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវកររកស៊ីផងដែរ ។photo_2016-11-08_10-48-49
មន្ទីរបរិស្ថាន និងរៀបចំជាលើកជាថ្មីទៀតបើសិនជាបរិស្ថានមិនល្អនៅតាមទីសាធារណៈនានាក្នុងខេត្ត ហើយមន្ទីរសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ក្រុមអាជីវករមេត្តាចូលរួមឲ្យបានច្រើនកុៈកក្នុងពេលសម្អាតបរិស្ថាន ដើម្បីជាកិត្តយស មុខមាត់ សុខភាព របស់ប្រជាជនក្នុងខេត្តកំពង់ស្ពឺទាំងមូល ៕

photo_2016-11-08_10-49-12 photo_2016-11-08_10-48-16 photo_2016-11-08_10-47-39 photo_2016-11-08_10-48-01 photo_2016-11-08_10-48-35 photo_2016-11-08_10-48-44