ខេត្តព្រះសីហនុ៖កងកំលាំងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុសំដែងការប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងគាំទ្រគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលក្នុងឱកាសប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៏លើកទី៦៣នៃទិវាបុណ្យឯករាជ្យ៩វិច្ឆិកានិងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៦។
ពិធីនេះដែរបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨វិច្ឆិកា ២០១៦ នៅទីធ្លាវេទិការ៧មករា ក្រោមអធិបតីភាព ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ តាមស្ថាបណ័នានាក្នុងខេត្ត ព្រះសង្ឃ យុវជនកាកបាទក្រហមខេត្ត សិស្សានុស្សនិងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
គណៈអធិបតី និងភ្ញៀងកិត្តយសក៏បានដាក់កំរងផ្កានិងគោរពវិញ្ញាណក្ខ័ខន្ធយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិផងដែរ។
ថ្លែងក្នុងអង្គពិធីនេះដែរ លោក វរសេនីយ៏ឯក ភោគ ចំរើន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានប្តេជ្ញាចិត្តចំនួន៧ចំនុច៖
១.ការពារបាវចនា ជាតិ សាសនា ព្រះសមហាក្សត្រ ។
២.ការពារនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ។
៣.ការពារខឿនឯករាជ្យ អធិបតេយ្យភាព បូរណៈភាពទឹកដី។
៤.គាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
៥.ខិតខំសហការល្អជាមួយអាជ្ញាធរដែនដើម្បីពង្រឹងស្ថេរភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម។
៦.ចូលរួមអនុវត្តអោយបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕