ដោយ យក្ខឡោម
ខេត្តរតនគិរី៖ សង្វៀនជល់មាន់នៅខេត្តរតនគិរី បើដៃឲ្យជនជាតិខ្មែរចូលលេងពេញៗជារៀងរាល់ថ្ងៃតែម្តងអាជ្ញាធរមូលដ្ឋានពុំមានវិធានការចាត់ការទល់តែសោះ ហើយប្រជាពលរដ្ឋបានលើកឡើងថា បើតាមគាត់ដឹងដែលនោះគេអនុញ្ញាត្តិបើកកន្លែងជល់មាន់នៅតាមព្រំដែនសម្រាប់តែភ្ញៀវបរទេសតែប៉ុណ្ណោះ។ដោយឡែក សង្វៀនជល់មាន់នៅខេត្តរតនគិរីមានសុតតែជនជាតិខ្មែរទាំងអស់ ពួកគាត់បានលើកឡើងថា កន្លងមកពួកគាត់បានឃើញមានកម្លាំងប៉េអឹមស្រុកអូរយ៉ាដាវចុះទៅបង្ក្រាបម្តងដែរ ហើយស្ងាត់បានពីរ បីថ្ងៃហើយសកម្មភាពនោះក៍បានចាប់ផ្តើមលេងឡើងវិញយ៉ាងរលូនរហូតដល់សព្វថ្ងៃនេះពុំមានសមត្ថកិច្ចណាចុះបង្ក្រាប។
ប្រភពពីរអ្នកលេងជល់មាន់នៅតាមភូមិបាននិយាយថា កន្លងមកពួកគាត់បានលេងជល់មាន់នៅក្នុងភូមិឬចំការតិចតួចសោះក៍ត្រូវបានសមត្ថកិច្ចដេញចាប់ប្រផាប់ប្រផិញហើយនិយាយមិនមានការអនុញ្ញាត្តលេងល្បែងទេ ដូចជាល្បែងជល់មាន់ជាដើម ប៉ុន្តែពួកគាត់សំណូមពរថា អាជ្ញាធរនឹងសមត្ថកិច្ចគួរតែចុះត្រួតពិនិត្យឬរីតបន្តឹងចំពោះកន្លែងបើកបញ្ជល់មាន់មានដ៍ធំនៅជាប់ព្រំដែនវៀតណាមពុំមានភ្ញៀវបរទេសនោះទេ មានតែជនជាតិខ្មែរទាំងអស់។នៅក្នុងនោះដែរលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បាននិយាយដោះសារថា ច្បាប់ទំលាប់ទៅសួរខាងមន្ទីសេដ្ឋកិច្ចនឹងហិរញវត្ថុខេត្តទៅ។ចំណែកលោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានបញ្ជក់ថា កន្លងមកលោកក៍បាននាំកម្លាំងចុះទៅបង្ក្រាបសង្វៀនជល់មាន់នេះផងដែរ គឺដោយសារម្ចាស់កន្លែងបើកគាត់មិនបានបង់ពន្ធជូនរដ្ឋ តែឥឡូវគាត់បានបង់ពន្ធ ជូនរដ្ឋហើយ ហើយលោកបានបន្តទៀតថា តែនៅក្នុងច្បាប់គឺមិនអនុញ្ញាត្តឲ្យជនជាតិខ្មែរចូលលេងនោះទេ គឺសម្រាប់តែជនជាតិបរទេសតែប៉ុណ្ណោះ ។គួររំលឹកផងដែរថា ល្បែងស៉ីសងជល់មាន់ នឹងកត់កន្ទុយលេខបង្កើតជាអំពើហឹង្សាក្នុងគ្រួសារនឹងមានចោរកម្មឆក់ប្លន់ជាដើម ៕