ផ្ដល់អំណោយនិងថវិការដល់គ្រួសារអភ័ពនៅប៉ោយប៉ែត

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ៖ គ្រួសារអភ័ពមានជីវភាពមិនសមរម្យ ស្នាក់នៅក្នុងភូមិប៉ោយប៉ែត១សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលោក លី សារី អភិបាលរងខេត្តនាំអំណោយ និងថវិការ លោកស្រី ហ៊ុន សេងនី ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ វិច្ឆិកា photo_2016-11-08_12-10-29ឆ្នាំ២០១៦។លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: ដោយមើលឃើញពីការលំបាក របស់គ្រួសារដែលមានកូនយកគ្នា ជាប្តីប្រពន្ធ រកព្រឹកខ្វះល្ងាច រស់នៅក្នុងខ្ទមដ៏តូចចង្អៀត និងឪពុកគ-ថ្លង់ មានមុខរបរជាកម្មករអូសរទះ ទើបលោកជំស្រីហ៊ុន សេងនី បានផ្តល់អំណោយតាមរយៈលោកឲ្យយកមកប្រគល់ដល់លំនៅដ្ឋាន។ ដែលអំណោយរួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ខ្លាញ់ ទឹកសុទ្ធ សាប៊ូ ទឹកក្រូច សារ៉ុង ក្រមា ខោរអាវរងា និងថវិកាមួយចំនួន។
បញ្ជាក់ថាបងប្អូនបង្កើតយកគ្នាជាប្តីប្រពន្ធខាងលើ កូនប្រុសកូនស្រីរបស់គាត់ដែលមាន ឈ្មោះ ឆន ឈឿប ភេទប្រុស អាយ២២ឆ្នាំ មានមុខរបរជាកម្មករអូសរទះ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានយកប្អូនស្រីបង្កើតខ្លួនឯង ឈ្មោះ ឈួន នឿម ភេទស្រី អាយុ១៧ឆ្នាំ នៅផ្ទះជាមួយគ្នាជាប្រពន្ធ និងបានកូនស្រី ជាចៅរបស់គាត់ម្នាក់អាយុ២ខែ។
បន្ទាប់មក លោក លី សារី ក៏បានផ្តល់អាវរងា ជូនដល់ប្រជាការពារភូមិប៉ោយប៉ែតចំនួន១០នាក់ផងដែរ ៕

photo_2016-11-08_12-10-19 photo_2016-11-08_12-10-40 photo_2016-11-08_12-10-24