លោកជំទាវម៉ែនសំអនជំរុញអោយព្រះមេគណខេត្តដែលទើបតែឡើងកាន់តំណែងថ្មីត្រូវចេះសាមគ្គីភាពគ្នានិងពង្រឹងវិស័យព្រះពុទ្ធសាសនាអារឹងមាំបន្ថែមទៀត

0

៖លោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រទ្ធសភានិងអធិការកិច្ចបានមានប្រសាសន៍ជំរុញដល់ព្រះគណៈគណសង្ឃខេត្តស្វាយរៀងដែលទើបទទួលការប្រកាសតែងតាងំមុខតំណែងជាព្រះមេគណខេត្តថ្មីត្រូវបន្តសាមគ្គីភាពគ្នាជាធ្លុងមួយនិងពង្រឹងវិស័យព្រះពុទ្ធសាសនាអប់រំមនុស្សអោយធ្វើតែអំពើល្អជួួយការងារសង្គមជួយការងារមនុស្សធម៌និងអប់រំផ្នែកវិស័យសុខាភិបាលការងារសង្គមកិច្ច ការងារផ្នែកកសិកម្មព្រមទាំងការងារជាច្រើនទៀតដែលបំរើអោយវិស័យពុទ្ធចក្រនិងអាណាចក្រគឺធ្វើយ៉ាងណាអោយដើរទន្ទឹមគ្នានិងមានភាពរីកចំរើនជាបន្តបន្ទាប់ទៀត។ការលើកទ្បើងបែបនេះខណៈដែលលោកជំទាវអញ្ជើញចូលរួមប្រកាសតែងតាំងព្រះតេជគណមុំសយឡើងជាព្រះមេគណខេត្តថ្មីជំនួសព្រះមេគណខេត្តចាស់ព្រះនាមជេតឌិនដែលបានទទួលអនិច្ចធម្មកាលពីប៉ុន្មានខែមុននេះ។ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៦ស្ថិតក្នុងវត្តជម្ពូព្រឹក្សាហៅវត្តថ្មដែលមានការនិមន្តចូលចូលរួមដ៏ខ្ពង់ខ្ពស់ពីព្រះសម្តេចសង្ឃរាជទេពវង្ស។លោកជំទាវឧបនាយរដ្ឋមន្ត្រម៉ែនសំអនបានបន្តទៀតថារយះកាលកន្លងមកព្រះសង្ឃនៅក្នុងក្នងខេត្តស្វាយរៀងយើងបានដើរតួនាទីសំខាន់ណាស់ក្នុងការជួយទៅដល់ប្រជាពលរដ្ឋក្រីក្រនិងជនចាស់ជរាជនងាយរងគ្រោះផ្សេងៗគឺមានភាពសកម្មគួអោយកត់សំគាល់។ហើយគ្មានគណបក្សណាអាចធ្វើបានដូចរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះគឺយើងបានកសាងសមិទ្ធផលជាច្រើនឥតគណនាទាំងវិស័យអាណាចក្រនិងវិស័យអាណាចក្រអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។លោកជំទាវម៉ែនសំអនក៏បានបញ្ជាក់ថាកត្តាដែលនាំអោយយើងមានសិទ្ធិសិរីភាពគ្រប់គ្រាន់និងអាចប្រកបរបបរកសុីចិញ្ចឹមជីវិតនិងមានការអភិវឌ្ឍប្រទេសដូចសព្វថ្ងៃនេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែនប្រកបដោយឈ្លសវៃហើយសូមបងប្អូនប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពនេះអោយស្ថិតស្ថេរគង់យូរអង្វែង។លោកជំទាវម៉ែនសំអនបានផ្តាំផ្ញើរដល់ព្រះតេជគុណមុំសយអោយអនុវត្តន៍វិស័យព្រះពុទ្ធសាសនាបានល្អថែមទៀតហើយត្រូវប្រកាន់ខ្ជាប់នូវព្រៈឱវាទរបស់ព្រះសាមាសម្ពុទ្ធបានសំដែងធម៌ជាច្រើនយ៉ាងរបស់នាយកជាអ្នកដឹកនាំត្រូវអនុវត្តដោយទីមួយនោះត្រូវមានចិត្តមេត្តាមានចិត្តខ តីស្រទ្បាញ់កូនចៅទី២ការប្រឹងការងារធ្វើជាគំរូត្រូវធ្វើមុនគេទី៣ភ្ញាក់រលឹកលៃលករកកាងារបែងចែកច្បាស់លាស់ទី៤ចែងចែកលាភសក្ការៈអោយបានល្អត្រូវអាសូរអាណិតនៅក្រោមឱវាទខ្លួនទី៥រំពៃកំខុសយើងមុននិងត្រូវដាក់កំហុសអ្នកដ៏ទៃ។នៅក្នុងឱកាសនោះដែរលោកជំទាវបានជួយឧបត្ថម្ភនៅក្នុងកម្មវិធីនេះចំនួនទឹកប្រាក់៥លានរៀលផងដែរ។ពិធីបន្ទាប់លោកជំទាវម៉ែនសំអននិងសម្តេចសង្ឃរាជទេពវង្សស្រង់ព្រះសុគុណវារីដល់ព្រះមេគណខេត្តស្វាយរៀងជាកិច្ចបញ្ចប់កម្មវិធីផងដែរ។សូមក្រុមការងារជួយចាក់សំឡេងចំណាប់អារម្មណ៍របស់ប្រជាពុទ្ធបរិស័ទដែលចូលរួម……….និងសំឡេងលោកទាវសុភាប្រធានមន្ទីរធម្មការនិងសាសនាខេត្ត………៕photo_2016-12-08_15-05-07 photo_2016-12-08_15-05-13 photo_2016-12-08_15-05-17