ជើងហោះហើរ អូស្ត្រាលី ត្រូវ​ផ្អាក ដោយសារ​ផេះ​ភ្នំ ភ្លើង ឥណ្ឌូណេស៊ី

0

​ ​VDEO កម្ទេចកម្ទី​ផេះភ្នំភ្លើង នៅ​ឥណ្ឌូនេស៊ី បាន​បង្ខំ​ឲ្យ​មាន ការផ្អាក​គ្រប់ ជើងហោះហើរ ទាំង​អស់ពី​ទី ក្រុង ភើ​ត​, អូស្ត្រាលី ទៅកាន់ កោះ​បាលី នៅ​ថ្ងៃ​ចន្ទ​នេះ ។​ ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ នេះ​ឲ្យ​ដឹងថា យ៉ាងហោច ណាស់​មាន ជើងហោះហើរ អន្ដរជាតិ​ចំនួន ៦ ពី​ទីក្រុង​ភើ​ត ទៅកាន់ ឌែ​ន​ប៉ា​សា ប្រទេស​ឥណ្ឌូណេស៊ី បានសម្រេច​ផ្អាក ដោយសារតែ​ផលប៉ះពាល់ នៃ​ពពក​ផេះភ្នំភ្លើង​នៅ តែ​បន្ត ចាប់តាំងពី​ការផ្ទុះ នៃ​ភ្នំភ្លើង​មួយ ក្នុងប្រទេស ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​។​ ​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ក្រុមហ៊ុន​អាកាសចរណ៍ ចេ​ត​ស្តារ បាន ផ្អាក​ជើង​ហោះ

ហើរ​ទាំង ទៅ និង​មក​ចំនួន ១២ នៅ កោះ​បាលី ដោយសារតែ​ពពក​ផេះ នោះ បាន​រសាត់​ឆ្ពោះទៅ កាន់​ព្រលាន យន្ដហោះ​អន្ដរជាតិ ឌែ​ន​ប៉ា​សារ​។ ជើងហោះហើរ​ទៅមក​ពី ទីក្រុង​ដាវី​ន អូស្ត្រាលី ក៏ត្រូវ​បាន ផ្អាក​ជា បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពួកគេ​បាន ចុះចត​ដោយសារ តែ​ពពក​ផេះ​ដ៏​អាក្រក់​។​Image1 Image2