កំពង់ធំ =ប្រជាពលរដ្នបាននិយាយតៗគ្នាថាឈ្មួញឈើដុះស្លែរឈ្មោះ តាពឿន កំពុងតែអួត អាងខ្លួនថាអញជាប់ខែ្សរអ្នកធំគ្មានមេព្រៃ និងអជ្ញាធរណាហ៊ានចាប់រថយន្ដរបស់គាត់ទេ ដែលកំពុងដឹកឈើនោះឡើយ តែហ៊ានចាប់និងអស់បុណ្យស័ក្កមិនខាន់ សម្ដីនេះបានធ្វើអោយសកម្មភាពដឹកឈើបានយ៉ាងរលូននិងយ៉ាងអាណាធិតេយ្យរហូតដល់សព្វថ្ងៃនេះ តែបើប្រជាពលរដ្នដឹកឈើបន្តិចចន្ទូចធ្វើផ្ទះវិញនោះចាប់ផាកពិន័យតាមច្បាប់គ្មានក្ដីមេត្តា នេះហេីយខេត្ដកំពង់ធំមិនដឹងយុត្តិធម៍នៅទីណាទេ។
តាមប្រភពពត័មានពីសមត្ថកិច្ចវិញបានប្រាប់ថា តា ពឿន បានកំពុងតែអាងខ្លួនជាស្ដេចក្រាញក្នុងទឹកដីឃុំកំពង់ថ្ម ស្រុកបារាយណ៍ ដែលគ្មានអ្នកណាហ៊ានដឹកឈើនោះឡើយក្រៅពីខ្លួន ទង្វើនេះបានកំពុងតែរឹះគន់មេព្រៃយ៉ាងចាស់ដៃ ជាពិសេស លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុក សណ្ដានដែលអសមត្ថភាពក្នុងការបង្រ្កាប់ អ្នករកស៊ីឈើខុសច្បាប់មិនតែប៉ុណ្ណោះបែជាបើកដៃអោយឈ្មួញដឹកឈើយ៉ាងរលូនទៅវិញ សង្ស័យសង្ងំស៊ីលុយពុករលួយរបស់ឈ្មួនយ៉ាងសុខស្រួលទេដឹងបានជាមិនខ្វាយខ្វលពីការវិនាសហិនហោចព្រៃឈើឡើយ ។ដោយផន សុជាតិ